26 C
Phnom Penh

លោកហ៊ុន សែន៖ បើមិនទាន់ កាត់ទោសលោកកឹម សុខាទេ នោះលោកក៏គ្មានទោសដែលត្រូវលើកលែងឲ្យដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន៖ បើមិនទាន់ កាត់ទោសលោកកឹម សុខាទេ នោះលោកក៏គ្មានទោសដែលត្រូវលើកលែងឲ្យដែរ លោកហ៊ុន សែនអះអាងថា យោងតាមច្បាប់ជាធរមាន ទោះ១ពាន់ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬទោសដែលបានកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។

លោកហ៊ុន សែនអះអាងថា មនុស្សដែលគាំទ្រលោកសមរង្ស៊ីអត់ចេះស្តាប់ និងសិក្សាពីសម្តី ដែលបង្កប់ដោយន័យនយោបាយនិងផ្លូវច្បាប់របស់លោកនោះឡើយ។

លោកបន្តថា ក្រុមអ្នកច្បាប់ និងមេធាវីរបស់លោកកឹម សុខាត្រូវរៀនស្តាប់សម្តីរបស់លោកឲ្យបានច្បាស់ មុនធ្វើការបកស្រាយ។

លោកហ៊ុន សែនចាត់ទុកក្រុមមេធាវីរបស់លោកកឹម សុខាថា ពួកគេមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែពួកគេគ្មានកាយសម្បទាគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់នាយករដ្ឋមន្ត្រី។

ប្រតិកម្មជាថ្មីរបស់លោកហ៊ុន សែនធ្វើឡើងក្រោយពីក្រុមមេធាវីរបស់លោកកឹម សុខាចាត់ទុកការមិនដោះលែងលោកកឹម សុខាជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។

ក្រុមអ្នកច្បាប់និយាយថា លោកកឹម សុខាជាមនុស្សគ្មានទោស ហើយរបបលោកហ៊ុន សែនត្រូវតែដោះលែងលោកកឹម សុខាឲ្យមានសេរីភាពឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស