27.5 C
Phnom Penh

លោកបណ្ឌិតហ៊ាង ឫទ្ធីបដិសេធថា លោកមិនមែនជាសមាជិករបស់គណៈមេធាវីនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកបណ្ឌិតហ៊ាង ឫទ្ធីបដិសេធថា លោកមិនមែនជាសមាជិករបស់គណៈមេធាវីនោះឡើយ ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរលោកបណ្ឌិតហ៊ាង ឫទ្ធី កាលពីថ្ងៃទី១៥ខែវិច្ឆិកា បានបដិសេធថា លោកមិនមែនជាសមាជិករបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។

អ្នកវិភាគច្បាប់ និងនយោបាយរូបនេះក៏បានអះអាងដែរថា លោកមិនដែលចង់ចូលទៅក្នុងក្របខណ្ឌរបស់គណៈមេធាវីម្ដងណាឡើយ។

លោកបន្តថាលោកក៏មិនបានតាំងខ្លួនឯងជាមេធាវីម្ដងណាដែរ។

ការអះអាងរបស់លោកហ៊ាង ឫទ្ធីធ្វើឡើងក្រោយពីប្រធានគណៈមេធាវី លោកសួន វិសាលអះអាងថា គណៈមេធាវីកំពុងពិនិត្យលទ្ធភាពច្បាប់ ដើម្បីចាត់វិធានការលើលោកហ៊ាង ឫទ្ធី ដែលបានបន្លំខ្លួនជាមេធាវី។

លោកសួន វិសាលនិយាយថា ជនដែលក្លែងបន្លំជាមេធាវី អាចរងការពិន័យ ហើយថា មេធាវីដែលស្របច្បាប់ម្នាក់ លុះត្រាឆ្លងកាត់ការប្រឡង និងការពិនិត្យលក្ខណៈសម្បត្តិពីក្រុមប្រឹក្សាមេធាវី ហើយឈ្មោះរបស់គាត់ត្រូវបញ្ចូលទៅក្នុងបញ្ជីគណៈមេធាវី។

ប្រតិកម្មរបស់គណៈមេធាវីក្នុងករណីលោកហ៊ាង ឫទ្ធី ធ្វើឡើងបន្ទាប់ពីលោកទីន ហ្សាការីយ៉ានៃវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ខែ វិច្ឆិកាឆ្នាំ២០១៨បានហៅលោកហ៊ាង ឫទ្ធីថា ជាបណ្ឌិតមេធាវី ហ៊ាង ឫទ្ធី។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតហ៊ាង ឫទ្ធីអះអាងថា ការដែលលោកទីន ហ្សាការីយ៉ាហៅលោកថា ជាមេធាវីនោះជាសម្ដីរបស់គាត់ប៉ុណ្ណោះ ដែលលោកមិនបានប្រាប់គាត់ឲ្យហៅនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស