28 C
Phnom Penh

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ រដ្ឋសភាឯកបក្សកាលពីថ្ងៃទី១៥ខែវិច្ឆិកា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការចំណាយឆ្នាំ២០១៩។

ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើងក្រោយពីទីស្តីការគណៈរដ្ឋ មន្ត្រីអនុម័តកាលពីថ្ងៃទី២៦ខែតុលាម្តងរួចមកហើយ។

របបលោកហ៊ុន សែនបានកំណត់ចំណាយប្រមាណជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៩ ដែលចំនួននេះបានកើនឡើងជាង១១% បើធៀបទៅនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨។

អ្នកនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុងធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងចំណាយថវិកាឆ្នាំ២០១៩ របស់រដ្ឋសភានៅឆ្នាំ២០១៩បានកើនឡើងច្រើនជាងឆ្នាំ២០១៨ជិត២%ដោយសារឆ្នាំ២០១៩ រដ្ឋសភានឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តិទៅក្នុងខេត្តសៀមរាប។

ជាងនេះទៅទៀត រដ្ឋសភាត្រូវជួសជុល និងផ្លាស់ប្តូរប្រព័ន្ធបច្ចេកទេសក្នុងសាលប្រជុំរបស់ខ្លួនថែមទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា កញ្ចប់ថវិកាជាតិសម្រាប់ចំណាយលើស្ថាប័នរដ្ឋសភាកន្លងមកតែងមានការចាយវាយយ៉ាងខ្ជះខ្ជាយ តាមរយៈបេសកកម្មរបស់តំណាងរាស្ត្រ និងការចេញទៅប្រជុំនៅក្រៅប្រទេសម្ដងៗរបស់តំណាងរាស្រ្តបក្សកាន់អំណាច។

ចំណែកសម្ភារៈដែលរដ្ឋសភាទិញវិញ តែងមានតម្លៃថ្លៃជាងទីផ្សារទ្វេរដងឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស