28 C
Phnom Penh

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជំរុញឲ្យមានការផ្សះផ្សាជាតិឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជំរុញឲ្យមានការផ្សះផ្សាជាតិឡើងវិញ ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺលោកWilliam Heidt ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្សះផ្សាជាតិ បញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។

ជាងនេះទៅទៀត លោកជំរុញឲ្យមានការបើកលំហនយោបាយឡើងវិញ ស្របពេលដែលគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានរបបលោកហ៊ុន សែនរំលាយចេញពីបញ្ជីនយោបាយ។

គេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចុះផ្សាយថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលជិតចប់អាណត្តិ គឺលោក William Heidt បានជួបពិភាក្សាជាមួយលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពីបញ្ហានយោបាយនៅកម្ពុជា។

ក្នុងជំនួបនោះ លោកWilliam Heidtបានស្នើឲ្យរបបលោកហ៊ុន សែន អនុវត្តវិធានការបន្ថែមទៀតដើម្បីជំរុញឲ្យមានការផ្សះផ្សាជាតិ និងបើកលំហនយោបាយនៅកម្ពុជាឡើងវិញ។

ជាមួយគ្នានេះផងដែរ ក្រុមអ្នកឃ្លាំមើលសង្គមក៏បានទាមទារឲ្យរបប ក្រុងភ្នំពេញងាកទៅរកតុចរចា និងការផ្សះផ្សាជាតិ ដើម្បីបញ្ចៀសទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ចមកលើកម្ពុជា។

កាលពីដើមខែតុលាឆ្នាំ២០១៨ សហគមន៍អឺរ៉ុបបានជូនដំណឹងដល់របបលោកហ៊ុន សែនអំពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកែលំអបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនដើម្បីអាចបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ជួយដល់វិស័យសេដ្ឋកិច្ច និងជីវភាពរបស់កម្មករកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស