32 C
Phnom Penh

សមាគមវៀតណាម ស្នើឲ្យរដ្ឋាភិបាលកម្ពុជាពន្យារពេលបំឡាស់ទីពលរដ្ឋវៀតណាមពីបឹងទន្លេសាបមករស់នៅលើគោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមវៀតណាម ស្នើឲ្យរដ្ឋាភិបាលកម្ពុជាពន្យារពេលបំឡាស់ទីពលរដ្ឋវៀតណាមពីបឹងទន្លេសាបមករស់នៅលើគោក សមាគមវៀតណាមនៅកម្ពុជាបានស្នើឲ្យក្រសួងមហាផ្ទៃពន្យារពេលបំឡាស់ទីពលរដ្ឋវៀតណាមពីផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងមករស់នៅលើគោកវិញ។

ពួកគេអះអាងថា ការស្នើសុំពន្យាពេលនេះដោយសារទីតាំងថ្មីគ្មានហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកភ្លើងនិង មន្ទីរពេទ្យ។

អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីដើមខែវិច្ឆិកាបានធ្វើយុទ្ធនាការបំឡាស់ទីជនជាតិវៀតណាមជាង២ ពាន់៣ រយគ្រួសារពីផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងមករស់លើគោកវិញ។

ប្រធានសហគមន៍វៀតណាមនៅកម្ពុជាលោក សឹម ជីបានប្រាប់កាសែតក្នុងស្រុកថាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង សុទ្ធសឹងជាពលរដ្ឋក្រីក្រពុំមានលទ្ធភាពសង់ជម្រករស់នៅ និងជួលដីគេនៅទីតាំងថ្មីដែលអាជ្ញាធរខេត្តនេះគ្រោងជម្លៀសនោះទេ។

លោកបន្ថែមថាពលរដ្ឋវៀតណាមភាគច្រើន បានមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយនិងបានបង្កើតកូនចៅជាច្រើនជំនាន់ ហើយពួកគេបានចុះបញ្ជីអន្តោប្រវេសន៍ស្នាក់នៅកាលឆ្នាំ ២០១៤ ស្របតាមច្បាប់របស់កម្ពុជា។

ប៉ុន្តែសមត្ថកិច្ចកម្ពុជាអះអាងថាអាជ្ញាធរនឹងចាត់វិធានការបណ្តេញពលរដ្ឋវៀតណាមខុសច្បាប់ទាំងឡាយចេញពីកម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស