28 C
Phnom Penh

សមត្ថកិច្ចកម្ពុជាជំរុញឲ្យមានការគោរពអ្នកដែលមានមតិផ្ទុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកម្ពុជាជំរុញឲ្យមានការគោរពអ្នកដែលមានមតិផ្ទុយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឲ្យមានការចេះទទួលយកមតិផ្ទុយក្នុងការធានានូវប្រសិទ្ធិភាពនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។

ការអះអាងរបស់លោក ស ខេងធ្វើឡើងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍។

លោក ស ខេង អះអាងថារដ្ឋាភិបាលអាណត្តិថ្មីនៅតែបន្តជំរុញឲ្យមានគោលការណ៍គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យតាមស្មារតីរដ្ឋធម្មនុញ្ញទោះបីរដ្ឋសភាអាណត្តិទី៦នេះមានតែបក្សកាន់អំណាចមួយក៏ដោយ។

លោកសខេងអះអាងថាភាពជោគជ័យរបស់ថ្នាក់ដឹកនាំ គឺត្រូវចេះស្តាប់ទាំងមតិស្របនិងមតិផ្ទុយពីគ្រប់មជ្ឈដ្ឋាន មិនថាមតិមន្ត្រីក្រោមឱវាទមតិពលរដ្ឋនិងអង្គការសមាគមក្រៅរដ្ឋាភិបាលនោះឡើយដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការស្វែងរកដំណោះស្រាយ ក្នុងបុព្វហេតុគោរពដល់ដំណើរប្រជាធិបតេយ្យ។

អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កន្លងមកបានវាយតំលៃកម្ពុជាថាជាប្រទេសគ្មានសេរីភាព ដោយសារតែការរំលាយបក្សប្រឆាំង និងការរឹតត្បិតលើសេរីភាពសារព័ត៌មានជាដើម។

ក្រុមអ្នកវិភាគនិយាយដើម្បីឲ្យ កម្ពុជាមានប្រសិទ្ធិភាពក្នុងការគោរពអ្នកមានមតិផ្ទុយលុះត្រាកម្ពុជាស្តារស្ថានការប្រជាធិបតេយ្យតាមរយៈការអនុញ្ញាតឲ្យបក្សប្រឆាំងរស់ឡើងវិញដោះលែងលោកកឹម សុខា ប្រធានបក្សសង្គ្រោះជាតិនិងអនុញ្ញាតឲ្យមន្រ្តីបក្សប្រឆាំងចំនួន១១៨រូបមានសិទ្ធិធ្វើនយោបាយឡើង វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស