38.8 C
Phnom Penh

សមាគមខ្មែរកម្ពុជាក្រោម នឹងរួមគ្នាប្រារព្ធខួបលើកទី៤២នៃការតស៊ូរបស់យុទ្ធជនខ្មែរក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមខ្មែរកម្ពុជាក្រោម នឹងរួមគ្នាប្រារព្ធខួបលើកទី៤២នៃការតស៊ូរបស់យុទ្ធជនខ្មែរក្រោម សមាគមខ្មែរកម្ពុជាក្រោមជាង១០ស្ថាប័ន កាលពីថ្ងៃសុក្របាននាំគ្នាប្រារព្ធទិវាតស៊ូរបស់អតីតយុទ្ធជន យុទ្ធនារីខ្មែរក្រោម ខួបទី ៤២ ដើម្បីឱ្យពលរដ្ឋខ្មែរបានដឹងអំពីភាពលំបាកនៃការតស៊ូរបស់យុទ្ធជនខ្មែរក្រោម ដែលទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាលវៀតណាម រហូតដល់មានការសម្លាប់ និងការចាប់យុទ្ធជនខ្មែរក្រោមជាច្រើននាក់ឃុំឃាំងក្នុងពន្ធនាគារ។

លោក សឺន ជុំជួនដែលអគ្គលេខាធិកានៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ បានប្រាប់ក្រុមអ្នកសាព័ត៌មានថាពលរដ្ឋខ្មែរទូទៅ ត្រូវតែចងចាំ និងដឹងឮអំពីព្រឹត្តិការណ៍នៃការក្រោកឡើងដើម្បីទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាលវៀតណាម។

កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ពលរដ្ឋខ្មែរក្រោម រួមមានព្រះសង្ឃជាច្រើនអង្គ និងពលរដ្ឋជាច្រើននាក់បាននាំគ្នាទាមទារឱ្យវៀតណាមបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋខ្មែរក្រោម ។

ជាការឆ្លើយតបរដ្ឋាភិបាលវៀតណាមបានបង្ក្រាបសកម្មជនខ្មែរក្រោមឲ្យ រងរបួស និងស្លាប់បាត់បង់ជីវិតជាច្រើននាក់ ហើយខ្លះទៀតត្រូវបានបាត់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស