29 C
Phnom Penh

បក្សប្រឆាំងទាមទារសិទ្ធិចូលរួមការបោះឆ្នោតឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បក្សប្រឆាំងទាមទារសិទ្ធិចូលរួមការបោះឆ្នោតឡើងវិញ គណបក្សសង្គ្រោះជាតិទាមទារសិទ្ធិធ្វើនយោបាយ និងទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញ ក្រោយពីរបបលោកហ៊ុន សែន រំលាយគណបក្សនេះបានមួយឆ្នាំគត់។

កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ ដែលជាខួបមួយឆ្នាំគត់ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការនៃរបបលោកហ៊ុន សែនរំលាយចេញពីបញ្ជីនយោបាយ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ក្តោបក្តាប់អំណាចតែឯងបន្តទៀត។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃសុក្រឲ្យដឹងថា ការរំលាយគណបក្សសង្គ្រាះជាតិគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងកណ្តាប់ដៃជនផ្តាច់ការទាំងស្រុង។

មន្ត្រីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន តែងអះអាងម្តងហើយម្តងទៀតថា គណបក្សសង្គ្រោះជាតិគ្មានផ្លូវអាចរស់ឡើងវិញនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ សហគមន៍ជាតិនិងអន្តជាតិបានរិះគន់ ថា វិធានការចុងក្រោយនៃរបបលោកហ៊ុន សែនធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។

រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើក លែងតែអាវុធ»ឬEBA ពីរបបលោកហ៊ុន សែន ប្រសិនរបបមួយនេះមិនព្រមស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស