31 C
Phnom Penh

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបញ្ជាឲ្យទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ទៅកាប់គ្រញូងក្នុងទឹកដីថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបញ្ជាឲ្យទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ទៅកាប់គ្រញូងក្នុងទឹកដីថៃ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេងបញ្ជាឲ្យកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមព្រំដែន ត្រូវទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់ចំពោះការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ។

បទបញ្ជាថ្មីរបស់លោកស ខេងធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៧ខែវិច្ឆិកា។

លោកស ខេងក៏បានស្នើឲ្យភាគីថៃ ឈប់បាញ់សម្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅដោយខុសច្បាប់ ប៉ុន្តែអាចចាប់ខ្លួនពួកគេបញ្ចូនមកកម្ពុជាដើម្បីទទួលទោសតាមច្បាប់ជាធរមាន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះអះអាងថា អាជ្ញាធរថៃបានចាប់បញ្ជូនពលរដ្ឋខ្មែរប្រមាណពី៨០ទៅ១០០នាក់ ស្ទើររៀងរាល់ថ្ងៃ ដោយសារតែពួកគាត់ឆ្លងដែនខុសច្បាប់។

លោកបន្តថា អ្នកដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចេញ ឬចូលនោះ គឺជាមន្ត្រីការពារព្រំដែនតែម្តង។

ទោះជាយ៉ាងណាក៏ដោយ ប្រធានអង្គការការពារធនធម្មជាតិលោកឈើយ ឧត្តមរស្មីបានប្រាប់កាសែត The Cambodia Daily ថា លោកស ខេងគួរបង្កើនការអនុវត្តច្បាប់ការពារព្រៃឈើក្នុងប្រទេសរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ហើយត្រូវមានវិធានការក្នុងការចាប់ជនដៃទាំងឡាយណាដែលបានបាញ់សម្លាប់ពលរដ្ឋខ្មែរក្រៅប្រព័ន្ធច្បាប់ឲ្យទទួលទោសតាមផ្លូវច្បាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស