38 C
Phnom Penh

មន្រ្តីការបរទេសអះអាងរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជាឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់លោកWilliam Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញ កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជាមានវត្តមានលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកេត សុផាន់ បានប្រាប់ក្រុមអ្នកព័ត៌មានថា លោកប្រាក់ សុខុនបានបញ្ជាក់ជាថ្មីពាក់ព័ន្ធការចុះផ្សាយព័ត៌មាន Asia Times ដែលចោទកម្ពុជាថា បានផ្តល់ទីតាំងបោះមូលដ្ឋានទ័ពឲ្យយោធាចិន។

ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រតិកម្មរបស់ថ្នាក់ដឹកនាំនៃរបបលោកហ៊ុន សែនអំពីព័ត៌មានចុះផ្សាយថា កម្ពុជាអនុញ្ញាតឲ្យប្រទេសចិនបោះទីតាំងយោធាក្នុងទឹកដីកម្ពុជានោះ ហាក់និយាយត្រូវចំចំណុចរសើប ខណៈរបបក្រុងភ្នំពេញតែងអះអាងជារឿយៗថា ចិនគឺជាខ្នងបង្អែដ៏រឹងមាំរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច និងយោធា។

ហើយអ្នកណាក៏ដឹងដែរថា របបលោកហ៊ុន សែន កន្លងមកបានបោះបង់ចោលការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ទៅចាប់ដៃធ្វើសមយុទ្ធយោធាជាមួយយោធាចិនវិញ ដែលនាំឲ្យមានការរិះគន់ថា របបនយោបាយរបស់លោកហ៊ុន សែនចុងក្រោយនេះបានបោះពួយទៅរកការគ្រប់គ្រងប្រទេសបែបកុម្មុយនីសផ្តាច់ការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស