27 C
Phnom Penh

កម្ពុជាបោះឆ្នោតប្រឆាំងអង្គការសហប្រជាជាតិដែលថ្កោលទោស ប្រទេសភូមាករណីរំលោភសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាបោះឆ្នោតប្រឆាំងអង្គការសហប្រជាជាតិដែលថ្កោលទោស ប្រទេសភូមាករណីរំលោភសិទ្ធិមនុស្ស កម្ពុជាបានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលថ្កោលទោសស្ថានភាពរំលោភសិទ្ធិមនុស្សនៅប្រទេសភូមា។

សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ត្រូវបានអនុម័ត ដោយសម្លេង១៤២ ទល់នឹង១០សំឡេង និងអនុប្បវាទ២៦សំឡេង។

ប្រទេសដែលបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដូចកម្ពុជាដែរនោះមានចិន រុស្ស៊ី វៀតណាម និងប្រទេសឡាវ ផងដែរ ដែលប្រទេសទាំងនោះជាប្រទេសប្លុកកម្មុយនីស។

អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចនេះ អំពាវនាវឲ្យបើកការស៊ើបអង្កេតទៅលើករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រឆាំងនឹងជនជាតិ រ៉ូហ៊ីងយ៉ា ក្នុងប្រទេស ភូមា។

កន្លងមក កម្ពុជាតែងតែបោះឆ្នោតបដិសេធសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងករណីរំលោភសិទ្ធិមនុស្សនៅប្រទេសភូមា។

ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជាកំពុងគាំទ្រឲ្យមានការរំលោភសិទ្ធិមនុស្សនៅប្រទេស ភូមា ដោយសារខ្លួនបានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស