Latest
ហ្វីលីពីនមិនលុតជង្គង់ចំពោះមុខចិន ដោយបញ្ជូននាវាល្បាតទៅរឹបអូសបារ៉ាស់ចិននៅសមុទ្រចិនខាងត្បូងថែមទៀត
ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងមហាយក្សចិន កំពុងតែទាញទៅរកការអាចប៉ះទង្គិចគ្នាដោយអាវុធ ប្រសិនបើប្រទេសទាំងពីរនេះពុំអាចដកថយជំហរមានះរៀងៗខ្លួន។
នៅថ្ងៃទី២៦ កញ្ញា នេះ សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia នៃប្រទេសសិង្ហបុរី បានចុះផ្សាយថា ហ្វីលីពីនបានបញ្ជូននាវាល្បាតដែលបំពាក់ដោយកាំភ្លើងយន្តទៅរុះរើ និងរឹបអូសសំណង់បារ៉ាស់របស់ចិន ប្រវែង ៣០០ម៉ែត្រ ដែលចិនបានដាក់នៅលើផ្ទៃទឹកនៅតំបន់ខ្សែទឹកដែលហ្វីលីពីនចាត់ទុកជាដែនទឹករបស់ខ្លួន។
ហ្វីលីពីនបានចោទចិន ករណីសាងសង់សំណង់បារ៉ាស់នៅលើសមុទ្រហ្វីលីពីន មាន ៣០០ម៉ែត្រ ត្រង់កន្លែងដែលសម្បូរត្រីច្រើននៅប្រជុំកោះ Scarborough នាសមុទ្រចិនខាងត្បូង។ សំណង់បារ៉ាស់របស់ចិន...