31 C
Phnom Penh

លោកសម រង្ស៊ីអំពាវនាវឲ្យសមាជិកគណបក្សសង្គ្រោះជាតិមានជំហររឹងមាំទាំងក្នុងនិងក្រៅប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ីអំពាវនាវឲ្យសមាជិកគណបក្សសង្គ្រោះជាតិមានជំហររឹងមាំទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីមានប្រតិកម្មឆ្លងឆ្លើយរវាងអ្នកនិយមអតីតគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខានិងអ្នកនិយមអតីតគណបក្សសម រង្ស៊ីរបស់ លោក លោកសម រង្ស៊ីបានបង្ហោះសារជំរុញឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុងនឹងក្រៅប្រទេសមានជំហររឹងមាំ។

សាររបស់លោកសម រង្ស៊ីដែលថា «កឹម សុខា សម រង្ស៊ីជាមនុស្សតែមួយ»នោះ បានទទួលបានការគាំទ្រនិងការចែករំលែកទាំងអ្នកកឹម សុខានិយមឬក្រុមអាវលឿង និងអ្នកសម រង្ស៊ីនិយមឬក្រុមភ្លើងទាននិយម។

ការប្រេះឆានេះកើតមាននៅពេលលោកសម រង្ស៊ីនិងលោកហ៊ុន សែនផ្នាល់គ្នាអំពីពេលវេលានៃការដោះលែងឬមិនដោះលែងលោកកឹម សុខាដែលលោកសម រង្ស៊ី អះអាងថា នឹងធ្វើឡើងនៅក្រោមសម្ពាធសហគមន៍អន្តរជាតិ។

អ្នកកឹម សុខានិយមនិយាយថា ការផ្នាល់នេះធ្វើឲ្យលោកកឹម សុខាជាប់ក្នុងការឃុំឃាំងកាន់តែយូរ។

រីឯអ្នកសម រង្ស៊ីនិយមនិយាយថា យុទ្ធសាស្ត្ររបស់លោកសម រង្ស៊ីបញ្ឆោតឲ្យលោកហ៊ុន សែនសារភាពថា លោកជាអ្នកសម្រេចលើតុលាការ ផ្ទុយពីរដ្ឋធម្មនុញ្ញដែលចែងអំពីតុល្យភាពអំណាចរវាងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិនិងប្រព័ន្ធតុលាការ។

អ្នកកណ្តាលនិយមនៃសមាជិកគណបក្សសង្គ្រោះជាតិអះអាងថា ការរកាំរកុសក្នុងជួរគណបក្សសង្គ្រោះជាតិចាប់ផ្តើមនៅពេលដែលសកម្មជននៅស.រ.អា.ជួយធ្វើទំនាក់ទំនងឲ្យនាងកឹម មនោវិទ្យាបានឡើងសវនាការនៅគណៈកម្មការសភាស.រ.អា. ហើយពួកគេបានធ្វើឲ្យនាងមានមោទនភាពដែលអ្នកសម រង្ស៊ីនិយមនិយាយថាក្រអើតក្រទម ពេលដែលនាងត្រូវបានគេផ្តល់កិត្តិយសជំនួសឪពុកដែលជាប់ឃុំឃាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស