31 C
Phnom Penh

អ្នករិះគន់លោកហ៊ុន សែនយល់ថា លោកនាយករដ្ឋមន្ត្រីប្រើសុភាសិតផ្ទុយពីស្ថានការណ៍ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករិះគន់លោកហ៊ុន សែនយល់ថា លោកនាយករដ្ឋមន្ត្រីប្រើសុភាសិតផ្ទុយពីស្ថានការណ៍ពិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសប្តូរផ្តាច់ ការពារអធិបតេយ្យភាពជាតិកម្ពុជា ទោះជាលោកត្រូវអូសរថពាសដែកឡើងភ្នំក៏ដោយ។

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក។

លោក ហ៊ុន សែនក៏បានបង្ហាញអំពីយុទ្ធសាស្ត្រដឹកនាំរបស់លោកប្រាប់កូនខ្មែរជំនាន់ក្រោយដោយបានលើកយកសុភាសិត«រុញទូកបណ្ដោយទឹក»មកពន្យល់។

លោក ហ៊ុន សែនបានអធិប្បាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ខែវិច្ឆិកាថា៖ «តាមពិត បើក្មួយៗ ចៅៗធ្លាប់ឮពាក្យថា«រុញទូកបណ្ដោយទឹក»នោះ ចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។

ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។

មានកត្តា២ ដែលក្មួយៗ ចៅៗត្រូវដឹង៖ទី១ តើពេលណាត្រូវរុញបណ្ដោយទឹក? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន? ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់គោលដៅដែលបានប្រមើលទុកជាមុន»។

នយោបាយ«រុញទូកបណ្តោយទឹក»របស់លោកហ៊ុន សែនត្រូវអ្នករិះគន់យល់ផ្ទុយទៅវិញថា លោក«រុញទូកបញ្ច្រាសទឹក»ទៅវិញទេគឺបញ្ច្រាសចរន្តប្រជាធិបតេយ្យ ដែលធ្វើឲ្យប្រទេសកម្ពុជាខាងបង់ថវិកាជាង៦០០លានដុល្លារក្នុងមួយឆ្នាំពីការអនុគ្រោះពន្ធ។

VOAបានដកស្រង់សម្តីលោក រ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជា ថា មេដឹកនាំកម្ពុជាបច្ចុប្បន្នកំពុងនាំទូកកម្ពុជាឲ្យស្ថិតក្រោមការថ្កោលទោសជាអន្តរជាតិ បន្ទាប់ពីការលុបបំបាត់ចោលសំឡេងអ្នកប្រឆាំង។

លោកមានប្រសាសន៍ថា នយោបាយរុញទូកបណ្តោយទឹក នេះអត់មានឃើញផលប្រយោជន៍សម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរទេ។

មានតែផលខាត ពេលដែលធ្វើឲ្យអន្តរជាតិគេថ្កោលទោសបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយ នៃនយោបាយកម្ពុជាយើងនេះ។

លោករ៉ុង ឈុន បានចែករំលែកទស្សនៈមួយចំនួនដូចនឹងអ្នកសង្កេតការណ៍ដទៃទៀតថា ទូកកម្ពុជាពេលនេះកំពុងធ្វើដំណើរទៅរកប្រទេសចិន។

អត្ថាធិប្បាយតាមបណ្តាញសង្គមបកស្រាយថា វោហាសាស្ត្ររុញទូកបណ្តោយទឹករបស់លោកហ៊ុន សែនឆ្លុះបញ្ចាំងការណ៍ពិត បើនិយាយអំពីឱកាសនិងប្រយោជន៍របស់គ្រួសារនិងមនុស្សជុំវិញលោកដែលបានប្រយោជន៍ជាមួយលោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស