សមាជិករណសិរ្សរំដោះជាតិខ្មែរត្រូវបានតុលាការ ដោះលែងអោយមានសិទ្ធិសេរីភាពឡើងវិញ ក្រោយពីជាប់ពន្ធនាគារមួយឆ្នាំ លោកធុយ វី សមាជិករណសិរ្សរំដោះជាតិខ្មែរ បានរួចពីពន្ធនាគារកាលពីថ្ងៃទី២០ ខែវិច្ឆិកាក្រោយពីលោកត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០១៧តាមការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ។
ក្រោយពីត្រូវបានដោះលែងមុនអាជ្ញាយុកាល លោកធុយ វី និយាយថា លោកនឹងនឹងបន្តសុំឲ្យរដ្ឋាភិបាលដោះលែងសមាជិករណសិរ្សរំដោះជាតិខ្មែរដទែទៀត ដែលកំពុងបន្តជាប់ឃុំតាមអ្វីដែលលោកហៅថា កាត់ទោសអយុត្តិធម៌។
រដ្ឋាភិបាលចោទរណសិរ្សរំដោះជាតិខ្មែរថា ជាអង្គការភេរវកម្ម។
កាលពីឆ្នាំ២០១៤ សមាជិករណសិរ្សរំដោះជាតិខ្មែរជាង២០នាក់ត្រូវចោទប្រកាន់ពីបទញុះញង់និងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។
អ្នកខ្លះត្រូវចាប់ខ្លួនតាមការចោទប្រកាន់ពីបទជួញដូរអាវុធ។
ពួកគេត្រូវកាន់ទោសឲ្យជាប់ពន្ធនាគារម្នាក់ពី១ឆ្នាំទៅ១០ឆ្នាំ។
លោកសម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរត្រូវចាប់ខ្លួនក្នុងប្រទេសថៃដើម្បីបញ្ចូនមកឲ្យរដ្ឋាភិបាលលោកហ៊ុន សែន តែត្រូវអាជ្ញាធរថៃដោះលែងវិញដោយសារមានសម្ពាធពីក្រុមអង្គការសិទ្ធិមនុស្សនិងអង្គការជនភៀសខ្លួន។
លោកបាននិយាយពីប្រទេសដាណឺម៉ាកមកថា រណសិរ្សរំដោះជាតិខ្មែរមិនមែនជាអង្គការភេរវកម្មទេ ហើយក៏មិនមានអាវុធដែរ។
រណសិរ្សរំដោះជាតិខ្មែរគឺជាក្រុមចលនានយោបាយអហិង្សា៕