38 C
Phnom Penh

ប្រមុខដឹកនាំកម្ពុជានិយាយថាពិធីបុណ្យជាតិធំៗអាចធ្វើទៅបានដោយសារតែរបបរបស់លោកមានសុខសន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថាដោយសារតែកម្ពុជាមានសុខសន្តិភាពនោះហើយ ទើបកម្ពុជាអាចផ្តល់ឱកាសអោយពលរដ្ឋទាំងអស់គ្នា ប្រារព្ធពិធីបុណ្យធំៗ ដូចជាបុណ្យអុំទូកជាដើម ដែលទើបបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

ជាងនេះទៅទៀតលោកបានអរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និងគណ:កម្មការទូក ដែលបានចូលរួមដឹកនាំប្រកួតប្រជែងនៅក្នុងពីធីបុណ្យអុំទូកដ៏អធិកអធមនេះ។

សមត្ថកិច្ចទីក្រុងភ្នំពេញឲ្យដឹងថា នៅក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានលក្ខណៈល្អប្រសើរ ដោយពុំមានព្រឹត្តិការណ៍ណាមួយ កើតឡើងជះឥទ្ធិពលជាអវិជ្ជមានដល់ស្ថានភាពសន្តិសុខរបស់ប្រទេសនោះឡើយ។

ម្យ៉ាងទៀតក៏ពុំមានកីឡាករអុំទូក ង មានគ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ ទោះបីការប្រណាំង ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មានទូក ង ប្រហែល ១១ លិច ក៏ដោយ។

ពាក់ព័ន្ធនឹងការអះអាងរបស់លោក ហ៊ុន សែន ដែលថា ដោយសារតែកម្ពុជាមានសុខសន្តិភាពទើបអាចធ្វើពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យអុំទូកនេះ បាននាំឲ្យមានការរិះគន់ជាខ្លាំងថាពិធីបុណ្យអុំទូកឆ្នាំ នេះប្រព្រឹត្តិទៅប្រកបដោយភាពសោះកក្រោះ ដោយសារតែកត្តានយោបាយមិនមានសន្តិភាពពិតប្រាកដ នៅគ្រាដែលកម្ពុជាកំពុងប្រឈមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប ពីរបបលោក ហ៊ុន សែន បានរំលាយបក្សប្រឆាំង និងកំពុងឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិក្នុងផ្ទះនៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស