គ្រោះអគីភ័យនៅទូទាំងប្រទេសក្នុងអំឡុងពេលពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីព រយៈពេលបីថ្ងៃកន្លងទៅនេះ បានកើតឡើងចំនួន៨ដង ដែលបានបំផ្លាញផ្ទះពលរដ្ឋចំនួន ៥ខ្នង និងរថយន្តចំនួនពីរគ្រឿង ប៉ុន្តែមិនបានបណ្តាលឲ្យមានមនុស្សស្លាប់នោះឡើយ។
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះរបស់ក្រសួងមហាផ្ទៃដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បញ្ជាក់ថា មូលហេតុដែលបង្កឲ្យគ្រោះអគ្គិភ័យដោយសារ ការឆ្លងចរន្ដអគ្គិសនី, បញ្ហាភ្លើងទៀនធូប, បញ្ហាមានអ្នកលួចដុត និងករណីមួយចំនួនទៀត។
របាយការណ៍ដដែលឲ្យដឹងថា គ្រោះអគ្គិភ័យក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ មានការកើនឡើង ចំនួន០៦លើកបើធៀបទៅរយៈពេល០៣ថ្ងៃ ដូចគ្នាកាលពីឆ្នាំ២០១៧។
ទោះជាយ៉ាងណាក៏ដោយក្រុមសមត្ថកិច្ចបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគីភ័យក្នុងអំឡុងពិធីបុណ្យ នានាដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ឬក្នុងពេលពិធីបុណ្យចូលឆ្នាំ ជាដើម៕