32 C
Phnom Penh

រាជបណ្ឌិតសភាកម្ពុជាជំរុញឲ្យមានការអនុវត្តន៍ម៉ឹងម៉ាត់លើជនជាតិចិននៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានជំរុញឲ្យមន្ត្រីថ្នាក់អភិបាលខេត្តក្រុងទាំងអស់អនុវត្តន៍ច្បាប់លើក្រុមអ្នកវិនិយោគទុនជនជាតិចិនឲ្យបានម៉ឹងម៉ាត់ថែមទៀត ដើម្បីធានាការលូតលាស់ផ្នែកសេដ្ឋកិច្ច និងមិនធ្វើឲ្យខូចផលប្រយោជន៍ជាតិ។

ការអំពាវនាវរបស់លោក សុខ ទូ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសដែរឬទេ?» កាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ។

លោក សុខ ទូច អះអាងថា គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេង ទាំងអស់ក្នុងរដ្ឋសភាហើយគណបក្សកាន់អំណាចមួយនេះ ត្រូវតែទទួលតែម្នាក់ឯង។

របាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ជនជាតិចិននៅកម្ពុជាមានជំនួន២១ម៉ឺននាក់  ហើយយ៉ាងហោចណាស់មានជនជាតិចិនចំនួនជិត៨ម៉ឺននាក់កំពុងរស់នៅក្នុងខេត្តព្រះសីហនុ ។

កាលពីចុងខែតុលា កន្លងទៅ លោក ហ៊ុន សែន ជនជាតិចិនកំពុង ជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយថាជនជាតិចិនទាំងនោះនឹងត្រឡប់ទៅប្រទេសចិនវិញ នៅពេលពួកគេបញ្ចប់ការងារពីកម្ពុជា។

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃធ្លាប់អះអាងថា នៅចុងឆ្នាំ២០១៨ ខាងមុខនេះនឹងមានជនជាតិប្រមាណជាង៥ម៉ឺននាក់បន្ថែមទៀតមករស់នៅ និងរកស៊ីក្នុងប្រទេសកម្ពុជា។

រហូតមកទល់ពេលនេះពលរដ្ឋខ្មែរនាំគ្នាត្អូញត្អែអំពីអសុវត្ថិភាពសង្គម ដែលបង្កឡើងដោយជនជាតិចិនតាមរយៈការប្រព្រឹត្តិអំពើហិង្សា និងអំពើឧក្រិដ្ឋកម្មជាច្រើន ហើយសមត្ថកិច្ចនៅតែព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ឲ្យបានតឹងតែងលើពួកគេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស