38 C
Phnom Penh

កម្ពុជាប្រកាសបិទបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម នៅតាមបណ្តាខេត្តក្នុងភាគឥសាន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីទទួលបន្ទុកខាងកិច្ចការព្រំដែនរបស់កម្ពុជាប្រកាសថា កម្ពុជាបានបិទបញ្ចប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនៅតាមបណ្តាខេត្តក្នុងភាគឥសាន្ត។

អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី បានសរសេរនៅគណនីហ្វេសបុករបស់អ្នកស្រីថា ទោះបីជាបេសកកម្មចុះបោះបង្គោលព្រំដែនកម្ពុជាវៀតណាម នៅតាមបណ្តាខេត្តទាំងពីរនេះ មានឧបសគ្គខ្លះ ក៏ដោយក៏កម្ពុជាបានសម្រេចគោលដៅរបស់ខ្លួនដែរ។

កម្ពុជាវៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១ពាន់២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន ៣១៤បង្គោល

គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរអះអាងថារហូតមកទល់ពេលនេះ កម្ពុជា និងវៀតណាមបាន បោះបង្គោលព្រំដែនបានជាង ៨០%ហើយ។

រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្ដេជ្ញាកម្ពុជា និងវៀតណាម នឹងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១៨នេះ ដើម្បីកសាងព្រំដែនរួមគ្នាមួយ ប្រកបដោយសន្តិភាព

ទោះជាយ៉ាងណាក៏ដោយក្រុមបក្សប្រឆាំងតែងរិះគន់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ធ្វើឡើងដោយគ្មានការតម្លាភាព ដោយសារគ្មានការចូលរួមឃ្លាំមើលពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសហគមន៍អន្តរជាតិ និងក្រុមបក្សប្រឆាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស