40.6 C
Phnom Penh

រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ បាន​យល់​ព្រម​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​ បន្ទាប់ពី​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ការ​កើន​ឡើង​ច្រើន​ទៅៗ។​

ការ​យល់​ព្រម​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក​ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​កាល​ពីដើម​ខែ​វិច្ឆិកា ​ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ចំនួន​ជន​ជាប់ឃុំ​កើន​ឡើង​​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់។​

លោក​ស ខេង​ក៏​បាន​ស្នើ​ឲ្យ​លោក​ហ៊ុន សែន​អនុញ្ញាត​ឱ្យ​លោក​ដឹក​នាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ​ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ក្រសួង​យុត្តិធម៌​ ប្រធាន​សាលា​ដំបូង​រាជធានី​ ខេត្ត ​និង​ព្រះ​រាជ​អាជ្ញា​ នៃ​អយ្យការ​សាលាដំបូង​រាជ​ធានី​ ខេត្ត​ ក្នុង​គោល​បំណង​ពិភាក្សា ​និង​ស្វែង​រក​ដំណោះ​ស្រាយ​សមស្រប​ ក្នុង​ការ​ជំរុញ​ឱ្យ​សាលាក្តី​គ្រប់​ជាន់ថ្នាក់​ ពន្លឿន​នីតិវិធី​ដោះស្រាយ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ឱ្យ​ឈាន​ដល់​ការ​ជំនុំ​ជម្រះ​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ជាប់​ឃុំ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក​អំ សំអាត ​មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​តែង​ឃ្លាំ​មើល​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គោល​បំណង​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។​

ជាង​នេះទៅទៀត​ ​លោក​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ធ្វើ​ការ​សាងសង់​អគារ​ពន្ធនាគារ​បន្ថែម​ អនុញ្ញាត​ឲ្យ​​ក្រៅ​ឃុំ​​បណ្តោះ​អាសន្ន​ករណី​បទ​ល្មើស​មជ្ឈឹម​កម្រិត​​ស្រាល​ពន្លឿន​ការ​ជំនុំ​ជម្រះ​ និង​បញ្ឈប់​ការ​ឃុំ​ខ្លួន​អ្នក​ទោស​លើស​រយៈ​ពេល​កំណត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស