34 C
Phnom Penh

អំបិលចំនួន៥ពាន់តោនដែលកម្ពុជានាំចូលពីប្រទេសចិននោះ បានមកដល់កំពង់ផែក្រុងព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រហូតមកទល់ពេលនេះអំបិលចំនួន៥ពាន់តោនដែលកម្ពុជានាំចូលពីប្រទេសចិននោះ បានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។

សហប្រធានសហគមន៍អំបិលកែបកំពត លោកប៊ុន បារាំង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អំបិលទាំងនេះបានមកដល់កម្ពុជាតាំងពីថ្ងៃទី២៧ សម្រាប់ជំហានទី១ដែលក្នុង១តោនតម្លៃ៩០ដុល្លារ។ លោកបន្ដថា ការនាំចូលអំបិលនេះបានមកទាន់ពេល ខណៈអំបិលរបស់កម្ពុជាអស់ក្នុងឃ្លាំងស្តុក។

ទោះជាយ៉ាងណាក៏ដោយ លោកប៊ុន បារាំង នៅមិនទាន់កំណត់តម្លៃលក់ចេញវិញនៅឡើយទេ ដោយសារក្រុមរបស់លោកនៅពុំទាន់បានទូទាត់តម្លៃរួច។ លោកបន្តថា កម្ពុជានៅត្រូវការអំបិលជាង៣ម៉ឺនតោនទៀត សម្រាប់ការផ្គត់ផ្គង់នៅទូទាំងប្រទេស។ លោកប៊ុន បារាំងអះអាងថា ការសម្រេចនាំអំបិលចូលពីប្រទេសចិននេះ ដោយសារការផលិតអំបិលរបស់កម្ពុជាមិនទទួលបានផល ពីព្រោះបញ្ហាអាកាសធាតុ ដែលមានភ្លៀងធ្លាក់ច្រើនពេក។

នេះជាលើកទី២ហើយ ដែលកម្ពុជាប្រឈមនឹងការខ្វះខាតអំបិល។ កាលពីឆ្នាំ២០០៨ កម្ពុជាធ្លាប់ជួបបញ្ហានេះម្ដងដែរ ប៉ុន្តែសម្រាប់ឆ្នាំ២០១៦កន្លងទៅ កម្ពុជាផលិតអំបិលបានប្រមាណ១៤ម៉ឺនតោន ដែលមានចំនួនលើសតម្រូវការប្រើប្រាស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស