29 C
Phnom Penh

រយៈពេល៩ខែឆ្នាំ២០១៨គ្រោះថ្នាក់ចរាចរបានបណ្តាលឲ្យមនុស្សជិត៤រយនាក់ស្លាប់ ហើយជាង១ពាន់នាក់ទៀតរបួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេល៩ខែឆ្នាំ២០១៨គ្រោះថ្នាក់ចរាចរបានបណ្តាលឲ្យមនុស្សជិត៤រយនាក់ស្លាប់ ហើយជាង១ពាន់នាក់ទៀតរបួស។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៨ខែវិច្ឆិកា បង្ហាញថា គ្រោះថ្នាក់ចរាចរក្នុងត្រីមាសទី៣ឆ្នាំ២០១៨នេះ បានកើតឡើងចំនួន៧៤៥លើក បណ្តាលឱ្យមនុស្សជិតបួនរយនាក់ស្លាប់ ហើយជាង១ពាន់នាក់ទៀតរបួស។

របាយការណ៍ដដែលឲ្យដឹងថា អ្នកស្លាប់ភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ មានចំនួន៤៧នាក់ ខេត្តកំពង់ធំ៣៨នាក់ ខេត្តកំពង់ស្ពឺ៣០នាក់។ របាយការណ៍ដដែលឲ្យដឹងទៀតថា ចំនួនគ្រោះថា្នក់ចរាចរក្នុងត្រីមាសទី៣ បានថយចុះជាងត្រីមាសទី២ឆ្នាំ២០១៨។ របាយការណ៍ដដែលក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំនេះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ខេត្តបានត្រួតពិនិត្យយានយន្តទូទាំងរាជធានីខេត្ត បានសរុបចំនួនជាង៥ម៉ឺនគ្រឿង។

សមត្ថកិច្ចបានរកឃើញយានយន្តល្មើសចំនួនជាង៣ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូចំនួន៥៩គ្រឿង ហើយបានធ្វើការពិន័យយានយន្តចំនួនជាង២ម៉ឺនគ្រឿង ដែលទទួលបានថវិកាចំនួនជិត៦រយលានរៀលថែមទៀត ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស