31 C
Phnom Penh

អាជ្ញាធរ​ខេត្តព្រះ​សីហនុ​បញ្ជា​ឲ្យ​ស្រង់​តម្លៃ​សេវាកម្ម​​ទេសចរណ៍ ​​ក្រោយ​មាន​ការ​រិះគន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចុះ​ស្រង់​ស្ថិតិ ​និង​តម្លៃ​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​មួយ​នេះ ក្រោយពី​មាន​ការ​រិះគន់​ជា​ខ្លាំង​ថា ​តម្លៃ​សេវា​កម្ម​វិស័យ​ទេសចរណ៍​នៅទីនោះ​ បាន​ឡើង​ថ្លៃ​ខ្ពស់​ហួស​ពី​ការ​ទទួល​យក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។​

ក្នុង​លិខិត​បង្គាប់​ការ​ចុះថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជា​មន្រ្តី​របស់​ខ្លួន​មួយ​ចំនួន ​ឲ្យ​ចុះ​ទៅ​ស្រង់​តម្លៃ​បន្ទប់​ជួល​ ផ្ទះ​សំណាក់​ សណ្ឋាគារ​ រីហ្សត ​ឬ​បឹងហ្កាឡូ​​ក្នុង​ខេត្ត​នេះ​ដើម្បី​ធ្វើ​ របាយ​ការណ៍​ដល់​ថ្នាក់​លើ​សំរាប់​ដោះស្រាយ​​ក្នុង​បុព្វហេតុ​បញ្ចៀស​ការ​ភាន់​ច្រឡំ​លើ​តម្លៃ​សេវា​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​​គួរតែ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​តម្លៃ​ស្នាក់​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​x។​

ក្រុម​ប្រជា​ពលរដ្ឋ​តែង​ត្អូញត្អែរ​ថា ​ពួកគេ​មិន​ចង់​ទៅ​កម្សាន្ត​​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដូច​កាលពី​លើក​មុន​ទៀត​នោះ​ទេ ​ដោយសារ​តែ​តំលៃ​សេវា​ស្នាក់​នៅក្នុង​ខេត្ត​នេះបាន​ឡើង​ខ្ពស់​ខុស​ប្រក្រតី ​និង​មាន​ការ​អុកឡុក​ដល់​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់ពី​សំណាក់​ជនជាតិ​ចិន​ថែម​ទៀត។​

របាយ​ការណ៍​ឆ្នាំ​២០១៨​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ​​ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​កម្ពុជា​មាន​ចំនួន​ដល់​ទៅ​ជាង​១​លាន​នាក់​ គឺ​កើន​ដល់​ទៅ​ជាង​​៧១% ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស