38.1 C
Phnom Penh

សង្គម​ស៊ីវិល​ក្នុង​ស្រុក​សោកស្តាយ​ចំពោះ​ការ​បញ្ចប់​អាណត្តិ​របស់​ លោក​William Heidt​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស លោក​សឹង សែន​ករុណា ​បាន​ប្រាប់​កាសែត ​The Cambodia Daily​ថា ​អាណត្តិ​របស់​លោក​William Heidt នៅ​កម្ពុជា​ មាន​ភាព​សកម្មជា​ខ្លាំង​ក្នុង​ការ​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា។​

លោក​បន្ត​ថា ​លោក​William Heidt​ តែង​ប្រឹង​ប្រែង​ក្នុង​ការ​ជួយ​អន្តរាគមន៍​ស្នើ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ឲ្យ​មាន​ការ​បន្ធូរ​​បន្ថយ​ភាព​តាន​តឹង​នៃ​ស្ថាន​ការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​ជាងនេះ​ទៅ​ទៀត​​អគ្គរដ្ឋ​ទូត​អាមេរិក​រូប​នេះ​ក៏បាន​ជួយ​ឲ្យ​មាន​ការ​ដោះលែង​មន្រ្តី​សមាគម ​អាដហុក​ទាំង​ប្រាំនាក់​ និង​មន្រ្តី​បក្ស​ប្រឆាំង​ជា​ច្រើនរូប ​កន្លង​មក​ផង​ដែរ។​​

លោក​សឹង​ សែនករុណា​ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ចំ​ពោះ​ការ​ចាក​ចេញ​របស់ លោក​William Heidt​ពី​កម្ពុជា។ ​ប៉ុន្តែ  ​ទោះ​ជា​យ៉ាង​​ណាក៏​ដោយ​​ លោក​ជូន​ពរ​ឲ្យ​លោក​William Heidt​ប្រកប​ការងារ​បាន​ទទួល​ជ័យ​ជម្នះ​គ្រប់​ភារកិច្ច ​ហើយ​បន្ត​សកម្ម​ភាព ​មេត្តាធម៌​របស់​លោក​ក្នុងការ​ជួយ​ដល់​មនុស្សជាតិ​ដទៃ​ទៀត។​

កាលពី​ថ្ងៃទី​២៨​ខែ​វិច្ឆិកា ​លោក​William Heidt​​បាន បង្ហោះ​វីដេអូ​ឃ្លីប​មួយ​និយាយ​ថា ​លោក​កោត​សរសើ​ដល់​ភាព​ឆ្លាត​វៃ​របស់​យុវ​ជន​ខ្មែzរ​ ហើយ​ថា ​សេចក្តី​សង្ឃឹម​របស់​លោក​ទៅថ្ងៃ​មុខ​គឺ​ពល​រដ្ឋ​ខ្មែរ​គ្រប់​ជំនាន់​នឹក​នាំ​ការពារ​​បរិស្ថាន ​ការ​ពារ​វប្បធម៌​ និង​ប្រវត្តិ​សាស្រ្ត​របស់​ខ្មែរ​ ហើយ​សហការ​គា្ន​កសាង​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និ​សេដ្ឋ​កិច្ច​ឲ្យ​កាន់​តែរឹងមាំ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស