31 C
Phnom Penh

រដ្ឋមន្ដ្រីសុខាភិបាលអះអាងថាជំងឺគ្រុនចាញ់បានថយចុះជាអតិបរមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ដ្រីសុខាភិបាលអះអាងថាជំងឺគ្រុនចាញ់បានថយចុះជាអតិបរមា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប្ដេជ្ញាថា នឹងលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅកម្ពុជាត្រឹមឆ្នាំ២០២៥ និងបន្ដរក្សាឲ្យបាននូវអត្រាមរណភាពត្រឹមចំណុចសូន្យជូនពលរដ្ឋខ្មែរ។

លោកម៉ម ប៊ុនហេងអះអាងថា ក្នុងរយៈពេល១១ខែឆ្នាំ២០១៨ គ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នោះឡើយ។

ការអះអាងរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលរូបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់លើវឌ្ឍនភាពការងាររបស់ក្រុមការងារ ពិសេសថ្នាក់ខេត្ដ សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៨កន្លងទៅ។

លោកម៉ម ប៊ុនហេងអះអាងថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងបានចែក មុងជ្រលក់ថ្នាំចំនួន ៣លានមុង ជូនពលរដ្ឋក្នុងតំបន់ងាយរងគ្រោះដោយជំងឺគ្រុនចាញ់ និងបានធ្វើតេស្ដឈាមរកមេរោគគ្រុនចាញ់ថែមទៀត។

លោកបន្តថា ក្រសួងនឹងជំរុញឲ្យមានការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូមទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។

លោកម៉ម ប៊ុនហេងអំពាវនាវថាប្រជាពលរដ្ឋមានបញ្ហាគ្រុនក្ដៅ បែកញើស ត្រូវមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ហើយត្រូវមានអ្នកធ្វើការស្ម័គ្រចិត្ដនៅតាមភូមិ ដើម្បីឲ្យគាត់ធ្វើតេស្ដរោគសញ្ញាគ្រុនចាញ់។

បើមានរោគសញ្ញាពួកគេនឹងទទួលបានឱសថភ្លាមៗដើម្បីព្យាបាលឲ្យឆាប់ជា។

ជាងនេះទៅទៀត លោកក៏បានណែនាំឲ្យពលរដ្ឋក្នុងតំបន់ ងាយរងគ្រោះ ត្រូវប្រើប្រាស់មុងជ្រលក់ថ្នាំឲ្យបានគ្រប់ៗគ្នាដើម្បីធានាបាននូវសុវត្ថិភាព៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស