29 C
Phnom Penh

កម្ពុជា​និង​នេប៉ាល់​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​ និង​នេប៉ាល់​បាន​ចុះ​កិច្ច​ព្រមព្រៀង​​កិច្ច​សហ​ប្រតិបត្តិ​ការ​ហោះ​ហើរ​ត្រង់​លើ​វិស័យ​អាកាសចរ​ស៊ីវិល។

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក ​ហ៊ុន សែន​ ជាមួយ​លោកស្រី​ ប៊ីធីយ៉ា ទេវីបាន់ដារី​(Bidhya Devi Bhandari)​ប្រធានាធិបតី​របស់​ប្រទេស​នេប៉ាល់​កាលពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា។​

លោក​ហ៊ុន សែន​ អះអាង​ថា ​កិច្ចព្រម​ព្រៀង​នេះ​ជាផ្នែក​មួយ​ដែល​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ពាណិជ្ច​កម្ម ​និង​សេដ្ឋ​កិច្ច។​

ចំណែក​លោកស្រី​ប្រធានាធិបតី​នេប៉ាល់​ ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនង​ល្អ​កាន់តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត។​

លោក​ស្រី​បាន​បន្ត​ថា ​ប្រទេស​នេប៉ាល់​គឺ​ជាទឹក​ដី​នៃ​ព្រះពុទ្ធ​ និង​ទស្សន​វិជ្ជា​របស់​ព្រះ​ពុទ្ធ​ ដូច្នេះ​ប្រទេស​នេប៉ាល់​ពិត​ជា​រីករាយ​ជា​ខ្លាំង​​លើ​ការ​ចុះ​ហត្ថលេខា​ ក្នុង​ការ​ត​ភ្ជាប់​លើ​ការ​ហោះហើរ​រវាង​ប្រទេស​កម្ពុជា​ និង​នេប៉ាល់​ ព្រម​ទាំង​ជំរុញ​ឱ្យ​ពាណិជ្ជ​ករ​​នេប៉ាល់​ចូល​រួម​ក្នុង​វិស័យ​នេះ​ផង​ដែរ។​

កម្ពុជា ​និង​នេប៉ាល់​បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូត​​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៦៤​ ហើយ​ប្រទេស​ទាំងពីរ​បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជា​មួយ​គ្នា​ឡើង​វិញ ​នៅ​ខែ​កញ្ញា ​ឆ្នាំ​១៩៩៩​ បន្ទាប់​ពី​មាន​ការ​អាក់​ខាន​មួយ​រយៈ៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស