អង្គការពលកម្មអន្តរជាតិ (ILO) រកឃើញថា ការគោរពលក្ខខណ្ឌការងារតាមរោងចក្រនៅមិនទាន់បាន៥០%នៅឡើយ។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការពលកម្មអន្តរជាតិឆ្នាំ២០១៨ ដែលចេញផ្សាយថ្ងៃទី៤ខែធ្នូ បង្ហាញថា ការងារតាមបណ្តារោងចក្រ បានប្រសើរឡើងពី៣២% មក ៤១%។
របាយការណ៍ដដែលវាយតម្លៃស្ថានភាពការងារពីខែឧសភា ឆ្នាំ២០១៧ ដល់ខែមិថុនាឆ្នាំ២០១៨ នៅតាមរោងចក្រចំនួនជាង៤រយ។
ក្រុមសហជីពនិយាយថា លក្ខខណ្ឌការងារតាមរោងចក្រ និងការគោរពសិទ្ធិកម្មករ រហូតមកទល់ពេលនេះ នៅមិនទាន់មានភាពប្រសើរឡើងនៅឡើយទេ ដោយសារនៅសល់ចំណុចខ្វះខាតជាង ៥០%ទៀត ដែលត្រូវកែលំអឲ្យបានប្រសើរនៅតាមរោងចក្រទាំងឡាយ។
បញ្ហាដែលនៅសេសសល់ទាំងនោះរួមមាន បរិស្ថាន ខ្សល់ចេញចូលក្នុងរោងចក្រ បញ្ហាសុខភាពរបស់កម្មករនៅក្នុងរោងចក្រ សិទ្ធិសេរីភាពរបស់សហជីពដែលតែមានការគាបសង្កត់ និងការគំរាមកំហែងពីសំណាក់ថៅកែជាដើម៕