30 C
Phnom Penh

កម្ពុជា​នឹង​បណ្តេញ​ជនជាតិ​ចិន​ជាង​២៣០​នាក់​ ករណី​ចាប់​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ Internet​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់​ ទៅ​កាន់​ប្រទេស​ចិន​វិញ​ក្នុង​នោះស្រី​៣៨​នាក់​ ចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ឆបោក​គំរាម​ កំហែង​ និង​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​វ៉យ​(VOIP)។​

សមត្ថ​កិច្ច​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៦​​ខែ​វិច្ជិកា​ឆ្នាំ​២០១៨​បាន​ចាប់​ខ្លួន​ជន​ល្មើស​ជា​ជន​ជាតិ​ចិន​ក្នុងស្រុក​ត្រាំកក់ ​និង​ស្រុក​បាទី ​ខេត្ត​តាកែវ។​

កាលពី​ពាក់​កណ្តាល​ខែ​តុលាកន្លង​ទៅ ​សមត្ថ​កិច្ច​កម្ពុជា​បាន​បញ្ជូន​ក្រុម​ជម្រិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍វ៉យ​(VOIP)​​ចំនួន​៩១​ នាក់​ ទៅ​កាន់​ប្រទេស​ចិន​វិញ។​

របាយ​ការណ៍​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ឲ្យ​ដឹង​ថា ​ចាប់តាំង​ពី​ឆ្នាំ​ ២០១៤​មក​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ និង​បណ្ដេញ​ជន​បរទេស​ទៅ​ប្រទេស​កំណើត​វិញ​សរុប​ចំនួន​ជិត​១៥000 នាក់​ក្នុង​នោះ​មាន​ស្រី​ជាង​២៥០០​នាក់ហើយ​ពួក​គេ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ ការ​កើន​ឡើង​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឺណែត​ដែល​ភាគ​ច្រើន​ប្រព្រឹត្ត​ឡើង​ដោយ​ជនជាតិ​ចិន​នោះ​គឺ​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​របស់​កម្ពុជា​មាន​ភាព​ធូររលុង ​និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​ដោយ​មន្រ្តី​មាន​សមត្ថ​កិច្ច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស