26 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ៖​រដ្ឋាភិបាល​កំពុង​ពន្លឿន​ ក្នុង​ការ​ដក​បម្រាម​នយោបាយ​ពី​ក្រុម​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អះអាង​ថា ​សមត្ថ​កិច្ច​របស់​លោក​នឹង​ពិនិត្យ​លើ​ការ​ស្នើ​ដក​បម្រាម​សកម្ម​ភាព​នយោបាយ​របស់​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ ដែល​អនុវត្ត​ត្រឹមត្រូវ​តាម​សាលដីកា​របស់​តុលាការ​កំពូល​ នៅពេល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាន​៤៥​ថ្មី​ស្ទួន​ ត្រូវ​បាន​កែប្រែ​ហើយ​នោះ។​

រហូត​មក​ទល់​ពេល​នេះ ​តំណាង​រាស្រ្ត​សភា​ឯកបក្ស​នៃ​របប​លោក ​ហ៊ុន សែន​ ចំនួន​៨៧​រូប​​កំពុង​រៀបចំ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី​(ស្ទួន)។ ​សេចក្តី​ស្នើ​ច្បាប់​នេះ​ ត្រូវ​បាន​រដ្ឋ​សភា​​បញ្ជូន​ទៅ​ឱ្យ​គណៈ​កម្មការ​ទី​៦ ​ដើម្បី​សិក្សា ​និង​ត្រួត​ពិនិត្យ​ កាលពី​ថ្ងៃ​ទី​​៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ មុន​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា​ឆាប់ៗ​នេះ។​

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ​លោក​​ព្រាប កុល ​កាលពីថ្ងៃ​ទី​៥​ ខែធ្នូ​បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)​ នៃ​ច្បាប់​គណបក្ស​នយោបាយ​​នឹង​ត្រូវ​អនុមត័​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ​ដើម្បី​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​មិន​មែន​ទាំង​១១៨​នាក់​នោះ​ទេ។​

លោក​បញ្ជាក់​ថា ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​មក​វិញ​មុន​គេ​គឺភាគ​ច្រើន​ក្រុម​មន្រ្តី​ដែល​ស្មោះ​ស្ម័គ្រ​ជា​មួយ​លោក ​កឹម សុខា។​

លោក​បន្ត​ថា​ ប្រសិន​បើ​ក្រុម​អ្នក​គាំទ្រ​លោក ​សម រង្ស៊ី ​និង​ក្រុម​អ្នក​គាំទ្រ ​លោក កឹម សុខា​បន្ត​ធ្វើ​សង្រ្គាម​ពាក្យ​សម្តី​ដាក់​គ្នា​ទៀត ​លទ្ធផល​ចុង​ក្រោយ​ ជម្លោះ​នេះ​កាន់​តែ​រីក​រាល​ដាល​ឡើងៗ​ រហូត​ឈាន​ទៅ​ដល់​ការ​ចែក​ផ្លូវ​គ្នា​ដើរ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស