29.3 C
Phnom Penh

កម្ពុជា​ និង​វៀតណាម​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ចំនួន​៦​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​និង​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​៧​​ខែ​ធ្នូ​បាន​ព្រម​ព្រៀង​គ្នា​លើ​អនុស្សរណៈ​ចំនួន​ ៦​ដែល​រួមមាន​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​យុទ្ធ​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ដឹក​ជញ្ជូន​សម្រាប់​រយៈ​ពេល​៧​ឆ្នាំ​ពី​ឆ្នាំ​២០១៨-២០២៥។​

អនុស្សរណៈ​ទាំងនោះ​​រួមមានអនុស្សរណៈ​ស្តីពី​វិសោធន​កម្ម​ពិធី​សារ​ឆ្នាំ​២០០៥​ សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ឆ្នាំ​១៩៩៨​ អនុស្សរណៈ​ស្តីពី​វិសោធន​កម្ម​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ឆ្នាំ​២០០៩​ អនុស្សរណៈ​ស្តីពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​តាម​ព្រំដែន​កម្ពុជា-វៀតណាម​​ អនុស្ស​រណៈ​ស្តីពី​ការ​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម​សម្រាប់​ឆ្នាំ​២០១៨-២០១៩​ក្នុង​អនុគ្រោះ​ពន្ធ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ហើយ​ចុង​ក្រោយ​គឺ​អនុស្សរណៈ​ស្តីពី​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​ ការ​ជីក​កកាយ​ដោយ​ខុស​ច្បាប់ ​និង​ការ​នាំ​ត្រឡប់​មក​វិញ​ នូវ​សម្បត្តិ​បេតិកភណ្ឌ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​​វៀតណាម។​

អនុស្សរណៈ​នេះ​ធ្វើ​ឡើង​ខណៈ​លោក​ហ៊ុន សែន​កំពុង​ធ្វើ​ទស្សន​កិច្ច​ ផ្លូវការ​អម​ដោយ​មន្រ្តី​គ្រាគ់ៗ​របស់​លោក​ទៅ​កាន់​ប្រទេស​វៀតណាម។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​វៀតណាម​គឺ​ដើម្បី​លួង​ប្រទេស​វៀតណាម​កុំឲ្យ​យល់​ច្រឡំថា ​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​បោះ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​កម្ពុជា ​និង​ការ​លួង​ចិត្ត​មេដឹក​នាំ​វៀតណាម​ ខណៈ​សមត្ថ​កិច្ច​របស់​កម្ពុជា​កំពុង​បោះ​ពួយ​ជម្លៀស​ជន​អន្តោ​ប្រវេសន៍​ វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់​នៅ​លើ​បឹង​ទន្លេសាប​ឲ្យ​ឡើង​គោក​វិញ​នោះ។​

លោក​ហ៊ុន សែន​អះអាង​ថា​ លោក​បាន​ប្រាប់​លោក​ង្វៀន សួនហ្វុក​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ថា ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ នៅលើ​ទឹក​ដី​ខ្មែរ ​ហើយ​ថា  ព័ត៌មាន​ដ៏​អាក្រក់​ដែល​បាន​ ចោទ​ប្រកាន់​កម្ពុជា​ នឹង​បញ្ចប់​ទៅវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស