33 C
Phnom Penh

ក្រុម​សហជីព​ស្នើ​ឲ្យ​អគ្គ​លេខាធិការ​នៃ​ITUC​ធ្វើ​អន្តរាគមន៍​​ដោះលែង​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហភាព​សហជីព​កម្ពុជា​​លោក​រ៉ុង ឈុន​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ អំពាវនាវ​ឲ្យ​អ្នកស្រី​Sharran Burrow​អគ្គ​លេខាធិការ​នៃ​សហភាព​សហជីព​ពាណិជ្ជ​កម្ម​ក្នុង​ទីក្រុង​ហ្សឺណែវ​ធ្វើ​អន្តរាគមន៍​ទៅ​ រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រ័ត្នមុនី ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​និង​ជា​សមាជិក​របស់​សហភាព​សហជីព​កម្ពុជា។​

លោក​រ៉ាត់ រ័ត្នមុនី​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៧​ធ្នូ ​ក្នុង​ទីក្រុង​បាងកក​ ខណៈ​លោក​និង​ក្រុម​គ្រួសារ​កំពុង​ព្យាយាម​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ហូឡង់។​ សមត្ថកិច្ច​ថៃ​អះអាង​ថា​ ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ទៅ​តាម​សំណើ​របស់​សមត្ថ​កិច្ច​កម្ពុជា​ពីបទ​ជាប់​ទាក់ទង​នឹង​ការ​ថតខ្សែ​ភាពយន្ត​ឯកសារ​ក្លែងក្លាយ​ដែល​មាន​ចំណង​ជើង​ថា​«ម៉ែខ្ញុំ​លក់ខ្ញុំ»របស់​បណ្តាញ​ព័ត៌មាន​Russia Today​(RT)​កាលពី​ខែ​តុលា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់មុខ​មាត់​របស់​កម្ពុជា។​

រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ​ លោក​ស ខេង ​កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ​អះអាង​ថា​ សមត្ថ​កិច្ច​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ករណី​ខ្សែ​វីដេអូ​មួយ​ ដែល​មាន​ចំណង​ជើង​ថា«ម្តាយ​ខ្ញុំលក់ខ្ញុំ»​ដើម្បី​ដឹង​ថា​ រឿង​នេះ​ជា​រឿង​ពិត​ ឬ​ប្រតិដ្ឋ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ចាប់​ខ្លួន​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​រូប​នេះ ​ដោយ​គ្រាន់តែ​ជា​អ្នក​បកប្រែ​ និង​អ្នក​ជួយ​កាន់ជើង​កាមេរ៉ា​ឲ្យ​បណ្តាញ​សារ​ព័តមា​RT​ដូច្នេះ​នោះ​ឡើយ។​ លោក​បន្ត​ថា​ ការ​ចាប់​ខ្លួន ​លោក​រ៉ាត់ រ័ត្នមុនី​ កាន់​តែ​ធ្វើ​ឲ្យ​បាក់​មុខមាត់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស