25 C
Phnom Penh

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​រាយ​ការណ៍​អំពី​បញ្ហា​ផ្លូវខូច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​​ស៊ុន ចាន់ថុល​ កាល​ពី​ថ្ងៃទី​​១៣​ខែ​ធ្នូ​បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​ផ្លូវខូច​ ដោយ​ថត​យក​ផ្លូវណា​ដែល​ខូច ​រួច​ផ្ញើ​ចូល​ក្នុង​កម្ម​វិធី​ថែទាំ​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា​«ROAD CARE»​ដើម្បី​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង​និង​អាច​ចាត់​វិធាន​ការ​ជួសជុល​បាន​ទាន់​ពេលវេលា។​

ការ​អះអាង​របស់​លោក​ស៊ុន ចាន់ថុល​ ធ្វើឡើង​ក្នុង​ពេល​ដែល​លោក​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​​នូវ​កម្ម​វិធី​ថែទាំ​ផ្លូវ​«ROAD CARE mobile app»​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ​​និង​ដឹក​ជញ្ជូន​កាល​ពី​ម្សិលមិញ។​

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​រូប​នេះឲ្យ​ដឹង​ថា​ ផល​ប្រយោជន៍​នៃ​កម្ម​វិធី​ថែ​ទាំ​ផ្លូវ​«ROAD CARE mobile app»​នេះនឹង​អាច​ផ្តល់​ព័ត៌មាន​ដល់​ក្រសួង​របស់​លោក​អំពី​ផ្លូវ​ខូច​ដើម្បី​អាច​ឲ្យ​សមត្ថ​កិច្ច​របស់​ក្រសួង​ចុះ​ជួសជុល​ ដោយ​អាច​ថតរូប​ហើយ​ផ្ញើមក​ក្រសួង​សាធារណ​ការ​ផ្ទាល់​ ឱ្យ​ក្រសួង​បាន​ចាត់​វិធាន​ការ​ជាបន្ទាន់​ដើម្បី​ជួសជុល​ផ្លូវ​នោះ​ទាន់​ពេល​វេលា​ តាម​រយៈ​ការ​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​«ROAD CARE mobile»​នេះ។ ​លោក​បន្តថា​ ប្រព័ន្ធ​មួយ​នេះគឺ​វាអាច​បង្ហាញ​ទីតាំង​បាន​ពិត​ប្រាកដ ​ដែល​ធ្វើ​ឱ្យ​ក្រសួង​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​ជួសជុល​ផ្លូវ​ដែល​ខូច​ទាំង​នោះ​បាន។​

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ ឲ្យបាន​ស៊ី​ជម្រៅ​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​លើ​ជន​ល្មើស​ទាំង​ឡាយ​ណា ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​កេង​ប្រវ័ញ្ច​លុយ​ធ្វើ​ផ្លូវ​ ដែល​នាំឲ្យ​ផ្លូវ​នៅ​កម្ពុជា​ភាគ​ច្រើន​គ្មាន​គុណភាព​ និង​គ្មាន​ប្រសិទ្ធភាព៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស