35 C
Phnom Penh

42728

Latest

សង្គម​ស៊ីវិល​ថា​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​សហជីព

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា ការ​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត ដើម្បី​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ពី​ការងារ ជា​កត្តា​ចម្បង​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មិថុនា នេះ​ថា ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​ក្នុង​រោងចក្រ សេង បូ ម្តង​ហើយ​ម្តង​ទៀត គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ចេតនា​រំលោភ​ច្បាប់​ស្ដីពី​សហជីព និង​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា។ លោក...