30 C
Phnom Penh

រដ្ឋាភិបាល​បារាំង​បារម្ភពី​ការបាត់បង់​EBA​​សម្រាប់់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​បារាំង​បង្ហាញ​ពីការ​ព្រួយ​បារម្ភ​ខ្លាច​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់ប្រភេទ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប ​ឬហៅ​ថា​ EBA​ប្រសិន​បើ​កម្ពុជា​មិន​អាច​កែប្រែ​ច្បាប់​មួយ​ចំនួន​ដើម្បី​ធានា​ឲ្យមាន​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​តបតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​ចង់​បាន។​

អនុប្រធាន​សភា​បារាំង ​លោក​SylvainWAERMAN​បាន​ប្រាប់​លោក ​ឈាង វុន​ ប្រធាន​គណៈ​កម្មការ​បរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​របស់​រដ្ឋសភា​ថា​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA​នេះ​មាន​សារៈ​សំខាន់​ណាស់​ដល់​តម្លៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ​ជា​ពិសេស​សម្រាប់់​ជីវិត​កម្មករ​ និង​កសិករ​ខ្មែរ​ទូទាំង​ប្រទេស។​

អនុប្រធាន​សភា​បារាំង​រូបនេះ​ក៏​បាន​ចូល​ជួប​លោក ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃដែរ​ ហើយ​លោក​ ស ខេង​ បាន​បញ្ជាក់​ថា​ កម្ពុជា​មិនអាច​ងាកចេញ​ពី​មាគ៌ា​​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​បាន​ឡើយ ​ពីព្រោះ​មាន​តែ​ប្រជាធិ​បតេយ្យ​ទេ ​ដែល​អាច​នាំ​កម្ពុជា​ទៅ​រក​សុខ​សន្តិភាព។​

អនុប្រធាន​រដ្ឋ​សភា​បារាំង ​លោក Sylvain WAERMAN​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​នៅ​កម្ពុជា ​រយៈ​ពេល​៦​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​១៥​ ដល់​ទី​២០​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ដើម្បី​រឹតចំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​និង​បារាំង៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស