29 C
Phnom Penh

42775

Latest

រុស្ស៊ី​ចាប់ផ្ដើម​គំរាម​ណាតូ​និង​ក្រុម​បស្ចិម​ប្រទេស​ជា​ផ្លូវការ ដោយ​ធ្វើ​សមយុទ្ធ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក

ជុំវិញ​សំណុំរឿង​សង្គ្រាម​នៅ​អ៊ុយក្រែន មហាអំណាច​រុស្ស៊ី កាន់តែ​បង្កើន​ការ​គំរាម​ក្រុម​បស្ចិម​ប្រទេស និង​បក្ស​សម្ព័ន្ធ​ណាតូ។ ជាមួយ​នឹង​ការ​គំរាម​ទៅ​លើ​ពួក​បស្ចិម​ប្រទេស​ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​មេដឹកនាំ​ធំ​ជាងគេ របប​នៅ​ក្រុង​មូស្គូ ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង លោក វ៉្លាឌីមៀ ពូទីន ជា​ជន​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន ចាប់ផ្ដើម​អូស​កាំភ្លើងធំ និង​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅ​ធ្វើ​សមយុទ្ធ​តាម​ព្រំដែន​ជាប់​អ៊ុយក្រែន និង​ខាង​ក្នុង​តំបន់​ដែល​រុស្ស៊ី វាយ​យក​បាន​ពី​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ព័ត៌មាន​អំពី​កងកម្លាំង​រុស្ស៊ី ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដែល​ជា​ការ​បញ្ជា​របស់​លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដើម្បី​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក​មិនមែន​យុទ្ធសាស្ត្រ។ កាលពី​ដើម​ខែ​ឧសភា លោក ពូទីន បាន​ចេញ​បញ្ជា​ឱ្យ​រៀបចំ​ការ​ធ្វើ​សមយុទ្ធ​កម្លាំង​នុយក្លេអ៊ែរ...