38 C
Phnom Penh

តុលាការ​កំពូល​សម្រេច​ឲ្យ​លោក​សមរង្ស៊ី​ចាញ់ក្តី​លោក​ហ៊ុន សែន ​និង​កញ្ញា ​ធី សុវណ្ណថា​  

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ធ្នូ​ បាន​ចេញ​សាលដីកា​រក្សា​សេចក្ដី​សម្រេច​សាលា​ឧទ្ធរណ៍ ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​គឺ​​លោក​សម រង្ស៊ី ​ចាញ់​ក្ដី​លោក​ហ៊ុន សែន​នៅ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​ឲ្យ​កញ្ញា​ធី សុវណ្ណថា​ តារា​ហ្វេសប៊ុក​ចំនួន​១​លាន​ដុល្លារ​ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​គី តិច​មេធាវី​របស់​លោក​ហ៊ុន សែន​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ តុលាការ​កំពូល​បាន​តម្កល់​សេចក្ដី​សម្រេច​ របស់​សាលា​ឧទ្ធរណ៍​ទុកជា​បាន​ការ​តែ​ម្តង។​

កាលពី​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៧​  លោក​សម រង្ស៊ី​បាន​ចោទ​ថា​ លោក​ហ៊ុន សែន​បាន​សូក​ប៉ាន់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ម្នាក់​ និង​ជា​អតីត​សកម្ម​ជន​គណបក្ស​ប្រឆាំង​គឺ​កញ្ញា​ធី សុវណ្ណថា​នូវ​ទឹក​ប្រាក់​ ចំនួន​១​លាន​ដុល្លារ​ ដើម្បី​បំផ្លាញ​ប្រហារ​បក្ស​ប្រឆាំង។ ​លោក​ហ៊ុន សែន​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​សម រង្ស៊ី​ចំនួន​១​លាន​ដុល្លារ ​ហើយ​កញ្ញា​ធី សុវណ្ណថា​ ក៏បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​ពី​លោក​សមរង្ស៊ី​ដែរ។​

ចៅក្រម​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​៦​ ខែ​មីនា ​បាន​សម្រេច​ផ្ដន្ទាទោស​​លោក​សម រង្ស៊ី​ផាកពិន័យ​េះា​ប្រាក់​ចំនួន​១០​លាន​រៀល ​និង​បង្គាប់​ឱ្យ​ សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​​គឺ​លោក​ហ៊ុន សែន​ចំនួន​៤​ពាន់លាន​រៀល។​ ទោះជាយ៉ាង​ណា​ក៏​ដោយ​លោក​សមរង្ស៊ី​ធ្លាប់​ទាត់ចោល​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ដោយ​លោក​អះអាង​ថា​ តុលាការ​មួយ​នេះ​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក​ហ៊ុន​ សែន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស