26 C
Phnom Penh

មហាសន្និបាត​បក្សកាន់​អំណាច​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ភា​ពក្រីក្រ​ ឲ្យទាប​ជាង​១០%​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហា​សន្និបាត​លើក​ទី​៤១​ របស់​គណៈ​កម្មាធិការ​កណ្ដាល​របស់​បក្ស​កាន់​អំណាច​បាន​ប្ដេជ្ញា​ថា ​នឹង​សម្រេច​ឲ្យ​បាន​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ឲ្យទាប​ជាង​១០% ​និង​ការ​ពារ​មិន​ឲ្យភាព​ក្រីក្រ​វិល​ត្រឡប់​មក​វិញ។​ ជាង​នេះ​ទៅទៀត​ ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​  ខ្លួន​នឹង​ខិតខំ​ជំរុញ​ឲ្យមាន​ការ​អនុវត្ត​ឲ្យបាន​សម្រេច​ជោគ​ជ័យ​នូវ​ចក្ខុវិ​ស័យ​របស់​កម្ពុជា​ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។​

ជាងនេះ​ទៅ​ទៀត​មហា​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​សម្រេច​វឌ្ឍនភាព​ជាមូលដ្ឋាន​ ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​​ប្រព័ន្ធ​អភិបាល​កិច្ច​តាម​រយៈការ​ជំរុញ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ការកែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ការកែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​ការកែ​ទម្រង់​ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​​ ការកែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ ការកែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រមទាំង​ការ​កែ​ទម្រង់​តាម​វិស័យ​នានា។​

ទោះជាយ៉ាង​ណាក៏​ដោយ​ អ្នកវិភាគ​ឯករាជ្យ​លោក​គឹម សុខ​ដែល​​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ក្នុង​ប្រទេស ​Finland ​គេចពី​ការធ្វើ​ទុកបុក​ម្នេញ​ដោយ​របប​លោក​ហ៊ុន សែន​នោះ​​និយាយ​ថា​ វា​គ្រាន់តែ​ជា​ការ​ទសទាយ​បែប​កំណត់​តួលេខ​ប៉ុណ្ណោះ។​

លោក​បន្ត​ថា ​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ក្នុង​រង្វង់​៧%​នេះ​បាន​ផលតែ​លើក្រុម​គ្រួសារ ​និង​បក្សពួក​របស់​លោក​ហ៊ុន សែន​ប៉ុណ្ណោះ។​ លោក​បន្តថា​ វិបត្តិស្ថាន​ការណ៍​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ទៅ​វិញ​ ខណៈ​សហគមន៍​អន្តរជាតិ​កំពុង​ស្វែងរកដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា​នោះ។ ​

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា ​ប្រសិន​បើ​លោក​ហ៊ុន សែន​ ស្តារ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ឡើង​វិញ​ នោះ​កម្ពុជា​នឹង​អាច​ជួយ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ទប់ទល់​ពីគ្រោះ​មហន្ត​រាយ​បាន​វិញ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស