Latest
តុលាការភ្នំពេញថ្កោលទោសលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំក្នុងសំណុំរឿងសែកស្អុយ
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យជាប់ពន្ធនាគារជាង ១ឆ្នាំក្នុងសំណុំរឿងចេញសែកស្អុយ ខណៈសំណុំរឿង «ញុះញង់» តុលាការនឹងបើកសវនាការនៅខែតុលា ខាងមុខនេះវិញ។
ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដារី បានបើកសវនាការជំនុំជម្រះសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដារី...