31 C
Phnom Penh

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា​ចា្រន​ចោល​ព័ត៌មាន​ដែល​ថា ​ លោក​ឧកញ៉ា​គិត មេង​ត្រូវ​បាន​ចាប់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា​(Cambodia Broadcasting Service​​ ឬ​ហៅ​កាត់​ថា CBS​កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​បាន​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ទាន់​មួយ​បដិសេធ​ថា​ សមត្ថ​កិច្ច​របស់​លោក​ហ៊ុន សែន​ មិន​បាន​ចាប់​ខ្លួន​លោក​គិត ម៉េង​នោះ​ទេ។​

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា​គឺ​ក្រុម​បណ្តុំ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​មាន​ភាគហ៊ុន​របស់​លោក​ឧកញ៉ា​គិត មេង​ ដែល​រួមមាន​ទូរទស្សន៍​CNC,CTN,MyTV ​និង​ One TV។​

សេចក្ដី​បំភ្លឺ​ចុះ​ថ្ងៃ​ទី​២២ ​ខែធ្នូ​ របស់​ក្រុមហ៊ុន​ CBS​ដែល​The Cambodia Daily​ទើប​ទទួល​បាន​អះអាង​ថា ​The Cambodia Daily​និង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ​CBN Khmer​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួល​បង្កាច់ ​និង​ប្រមាថ​កិត្តិយ​ដល់​លោក​ឧកញ៉ា​គិត ម៉េង។​ ក្រុមហ៊ុន​CBS​បកស្រាយ​ថា ​លោក​គិត ម៉េង​កំពុងតែ​សប្បាយ​រីករាយ​ជាមួយ​គ្រួសារ​នៅ​ខេត្ត​សៀមរាប​ដោយ​មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ឡើយ។​

ទោះជាយ៉ាង​ណាក៏​ដោយ​The Cambodia Dailyមិន​បាន​ចុះ​ផ្សាយ​ថា​ លោក​ឧកញ៉ា​គិត ម៉េង​ត្រូវ​បាន​សមត្ថ​កិច្ច​នៃ​របប​លោក​ហ៊ុន សែន ចាប់​ខ្លួន​នោះ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន ​CBS​ធ្វើ​ឡើង​ក្រោយ​ពី​សំឡេង​របស់​លោក​ហ៊ុន សែន​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​ការ​ផ្សាយ​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​The Cambodia Daily​កាលពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ​ក្រោយពី​ប្រភព​ដ៏គួរ​ឲ្យ​ជឿទុក​ចិត្ត​បាន​ផ្ញើសារ​សំឡេង​របស់​លោក​ហ៊ុន សែន​មក​ឲ្យ​ស្ថានីយ៍​ផ្សាយ​របស់​​The Cambodia Daily​កាលពី​ថ្ងៃ​ទី​២១​អំពី​ករណី​អន្តរាគមន៍​ជម្លោះ​ផ្ទៃក្នុង​របស់​ទូរទស្សន៍​ឯកជនCNC។​

សារ​សំឡេង​របស់​លោក​លោក​ហ៊ុន សែន​ប្រវែង​ជាង​១៥​នាទី​នោះ ​បាន​បញ្ជា​ឲ្យ​លោក​ឧកញ៉ា​គិត ម៉េង ​ដក​អគ្គនាយក​ថ្មី​នៃ​ស្ថានីយ៍​ទូរទស្សន៍​CNC​ឈ្មោះ​អ៊ុក វូរ៉ា ​ដែល​ត្រូវជា​ក្មួយ​របស់​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ប្រជាជន​កម្ពុជា​​អ្នកស្រី​ម៉ែន សំអន​ ចេញ​ពី​តួនាទី​ ដោយ​ចោទ​ថា​ លោក​បាន​រំលោភ​សិទ្ធិ​បុគ្គលិក​ធ្ងន់ធ្ងរ។ ​លោក​ហ៊ុន សែន​​ក៏​បាន​ព្រមាន​ថា ​ប្រសិន​បើ​លោក​គិត ម៉េង​មិន​ចាត់​វិធាន​លើ​បញ្ហា​នេះ​ នោះ​មាន​ន័យ​ថា ​លោក​គិត ម៉េង​នឹង​ក្លាយ​ជា​សត្រូវ​របស់​លោក​ហ៊ុន សែន។​

លោក​ហ៊ុន សែន​អះអាង​ថា​ ការ​គ្រប់​អាជីវ​កម្ម​រក​ស៊ី​របស់​លោក​គិត ម៉េង​ទាំងអស់​គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​លោក។ ​ លោក​ហ៊ុន សែន​ អះអាង​ថា ​កុំថា​ឡើយ​ត្រឹម​ក្មួយ​អ្នក​ស្រី​ម៉ែន សំអន​ សូម្បី​បិតា​ព្រះ​មហា​ក្សត្រ ​មាតា​ព្រះ​មហា​ក្សត្រ​ក៏​លោក​អាច​ចាត់ការ​បាន​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស