30 C
Phnom Penh

អគ្គរដ្ឋ​ទូតថ្មី​របស់​ចិន​បន្ត​គាំទ្រ​របប​លោក​ហ៊ុន សែន​ឥត​ងាករេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ លោក​លោក​វ៉ាង វេនធៀន​(Wang Wentian)​អះអាង​ថា ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ចិន​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​ក្នុង​បុព្វហេតុ​ពង្រឹង​ឯករាជ្យ​អធិបតេយ្យ​ភាព​របស់​កម្ពុជា។​

ការអះអាង​របស់​​លោក​វ៉ាង វេនធៀន​(Wang Wentian)​ ធ្វើឡើង​ក្នុង​ពេល​លោក​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា​លោក​សាយ ឈុំ​ នៅថ្ងៃ​ពុធ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ព្រឹទ្ធ​សភា​កម្ពុជា​បាន​ចុះផ្សាយ​ថា ​ លោក​សាយ ឈុំ ​បាន​ប្រាប់​ភាគី​ចិន​វិញ​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ទន់ភ្លន់ ​សុភាព​រាបសារ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជន។​

ការ​បង្ហាញ​ជំហរ​របស់​ចិន​មក​លើ​របប​ក្រុង​ភ្នំពេញ​នៅពេល​នេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​ប្រទេស​លោក​សេរី​ព្រមាន​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ដែល​បាន​បំផ្លាញ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស