31 C
Phnom Penh

ពលរដ្ឋ​ខេត្ត​ក្រចេះ​ជំរុញ​ឲ្យ​លោក​ជា សុផារ៉ា​ ជួយ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នៅ​ឃុំ២​ធ្នូ ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​​បាន​នាំគ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ទាមទារ​ឲ្យ​លោក​រដ្ឋមន្រ្តី ​ជា សុផារ៉ា​​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់​ចប់​ ដើម្បី​អាច​ឲ្យពួក​គាត់​មាន​លទ្ធភាព​ក្នុង​ការ​យកដី​ទៅ​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវភាព​គ្រួសារ។​

កាល​ពីថ្ងៃ​ទី​៨ ​ខែ​មីនា ​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​នៅ​ភូមិ​ជើង​ឃ្លេរ  ឃុំ​២​ធ្នូ ​បាន​រងរបួស​ ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​ក្រុម​សមត្ថ​កិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ​ដែល​ចុះ​ការពារ​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ ខណៈ​អ្នក​ស្រុក​បាននាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៦A​ប្រឆាំង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​ និង​ផល​ដំណាំ​របស់​ពួកគេ​យ៉ាង​ហិន​ហោច​នោះ។​

នេះ​ជាលើក​ទី​១០​ ដែល​ពួក​គាត់​ឡើង​មក​ដាក់​ញ្ញតិ​នៅ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់ ​ស្ថាប័ន​រដ្ឋសភា ​ព្រឹទ្ធ​សភា​ ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​

ក្រុម​ប្រជាពល​រដ្ឋ​អះអាង​ថា​ ពួកគេ​នឹង​មិន​វិល​ត្រឡប់​ទៅ​ខេត្ត​ក្រចេះ​វិញ​ទេ​ ដរាបណា​គ្មាន​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​លើ​ករណី​ជម្លោះ​ដីធ្លី​នេះ។​ ទោះជាយ៉ាង​ណាក៏​ដោយ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​អះអាង​ថា​  ពួកគេ​កំពុង​ពិនិត្យ​លើ​បញ្ហានេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ​ស្នើឲ្យ​ក្រុម​ប្រជាព​លរដ្ឋ​ ទាំងនេះ​មាន​ការ​អត់​ធ្មត់​បន្តិច៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស