33 C
Phnom Penh

កម្ពុជា​គ្រោង​ចំណាយ​លើ​ការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ​ដល់​ទៅ​ជិត​៦​រយ​លាន​ ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ខ្លួន​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​ដល់ទៅ​ជិត​៦រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​កើន​លើស​ឆ្នាំ​២០១៨​ ជាង​១០០​លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​ក្រោម​ជាតិ។​

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​លោក​អូន ព័ន្ធមុន្នីរ័ត្ន​បាន​ថ្លែង​ក្នុង​សុន្ទរក​ថា​ថ្លែង​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ការ​រៀបចំ​ផែនការ​សកម្ម​ភាព ​និង​ថវិកា​ឆ្នាំ​២០១៩​របស់​គំរោង​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ​នា​ក្រសួង​មហា​ផ្ទៃ​កាលពី​ថ្ងៃ​ពុធ​ដែល​បាន​ឲ្យដឹង​ថា​​ ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នឹង​ត្រូវ​បង្កើន​ដល់​ជិត​៦​រយលាន​ដុល្លារ​ អាមេរិក​ ដែល​ក្នុង​នោះ​ជាង​៥៥១​លាន​ដុល្លារ​ជា​ថវិកា​ជាតិ​ ហើយ​ជាង​៤៤​លាន​ដុល្លារ​ទៀត​ជា​ថវិកា​ជំនួយ​ពី​ដៃ​គូ​អភិវឌ្ឍន៍។​

លោក​បន្ថែម​ថា ​ ថវិកា​ជិត​៧០០​លាន​ដុល្លារ​នេះ ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ថវិកា​ដែល​ក្រសួង​មួយ​ចំនួន​​ត្រូវ​ផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​ឡើយ​ទេ។ ​

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​រូប​នេះ​អះអាង​ថា​ ចំនួន​ថវិកា​​ទាំង​នេះមាន​ការ​កើន​ឡើង​ដល់​ជាង​១២៧​ដុល្លារ​អាមេរិក​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​ កន្លង​ទៅ។​​

របាយ​ការណ៍​សង្ខេប​ថវិកា​ជាតិ​ឆ្នាំ​២០១៨​ បាន​បង្ហាញ​ថា ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​បាន​ចំណាយ​ជាង​៤២១​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​មាន​មូលនិធិ​ឃុំ​សង្កាត់​មាន​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស