27 C
Phnom Penh

លោក​កឹម សុខា​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​កា​រចោទ​ប្រកាន់​មក​លើ​លោក​សិន ​មុន​ពេល​លោក​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ចាន់ ចេន ​មេ​ធាវី​របស់​លោក​កឹម សុខា​ បញ្ជាក់​ថា​ កូនក្តី​របស់​លោក​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ជាមុន​សិន​ មុន​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ។​

លោក​ចាន់ ចេន​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​ការ​ផ្សាយ​នេះបន្តិច​ថា ​ចំពោះ​ជំហរ​របស់​លោក​កឹមសុខា​ ជា​ដំបូង​គឺត្រូវ​ស្នើ​សុំឲ្យ​តុលាការ​ទម្លាក់​ចោល​បទចោទ​មក​លើ​រូប​គាត់​សិន​ ​ហើយ​ក៏​ដូច​គ្នា​ដែរ​ ចំពោះ​ការ​ទទួល​យក​សិទ្ធិ​នយោបាយ​មក​វិញ​នោះ​ មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​ទៀត​ក្នុង​ចំណោម​មន្រ្តី​ចំនួន​១១៨​រូប​នោះ​ ក៏​រងចាំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​មក​លើលោក​កឹម សុខា​ដើម្បី​ឲ្យ​មាន​សេរី​ភាពជា​មុន​សិន​ដែរ។​

ការ​បញ្ជាក់​ជំហរ​របស់​លោក​កឹម សុខា​ដែល​ធ្វើ​ឡើង​ក្រោយពី​លោក​ហ៊ុន សែន​ កាលពី​ថ្ងៃពុធ​អះអាង​ថា  ​ រាល់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវ​ស្នើសុំ​នីតិសម្បទា​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ ២០២២​ ក្រោយពី​មាន​ការ​ធ្វើ​​វិសោធន​កម្ម​នៃ​សេចក្ដី​ស្នើ​ច្បាប់​មាត្រា​ ៤៥ ​ថ្មី (ស្ទួន​) ​នៃ​ច្បាប់​គណបក្ស​នយោបាយ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស