27 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ប្រតិកម្ម​ចំពោះ​ការ​ហៅថា​  របប​ក្រុង​ភ្នំពេញ​ឬ​ របប​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ស ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​សោះ​ឡើយ​ចំពោះ​ការ​ប្រើ​ពាក្យ​ថា​ របប​ក្រុង​ភ្នំពេញ​ ឬ​របប​លោក​ហ៊ុន សែន។​

ប្រតិកម្ម​នេះ​ធ្វើឡើង​នៅ​ក្នុង​វេទិការ​ភាព​ជាដៃ​គូ​រវាង​រាជ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ជាលើក​ទី​២ ​នៅ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ ​នៅ​ព្រឹក​ថ្ងៃ​នេះ។ ​

លោក​ស ខេង​អះអាង​ថា​ ការ​ប្រើ​ពាក្យ​ថា​ របប​ក្រុង​ភ្នំពេញ ​ឬ​របប​ លោក​ហ៊ុន សែន​គឺ​ជា​ការ​កំណត់​យ៉ាង​ច្បាស់​ថា ​ រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​តែ​ម្តង។ ​លោក​ថា​ អ្នក​ដែល​បាន​លើក​ឡើង​បែប​នេះ ​ឬ​ អ្នក​ដែល​បាន​ប្រើប្រាស់​ពាក្យ​បែប​នេះ ​គប្បី​ពិចារណា​ឡើង​វិញ​ ដោយលោក​ថា​ រដ្ឋាភិបាល​នេះជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ ព្រោះមាន​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សំណាក់​ពលរដ្ឋ​ជាង​៨០%​ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ ​ដោយ​គ្មាន​អំពើ​ហិង្សា ​ឬ​បាតុភាព​អាក្រក់​ណាមួយ​ឡើយ។​ ​ លើស​ពីនេះ ​លោក​ថា​ លទ្ធផល​បោះឆ្នោត​ពេល​នោះ​ ក៏ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ទទួល​ស្គាល់​ថែម​ទៀត​ផង។​

ប៉ុន្តែ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ធ្លាប់​ហៅ​លទ្ធផល​ឆ្នោត​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ កាលពី​ខែ​កក្កដា​២០១៨​ថា​ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ ដោយ​សារ​របប​លោក​ហ៊ុន សែន​បាន​បំផ្លាញ​សមិទ្ធ​ផល​ប្រជា​ធិបតេយ្យ​ដ៏​ធំ​នៅ ​កម្ពុជា។​

រហូត​មកទល់​ពេល​នេះ ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​​បាន​ចាត់​វិធាន​ការ​ជា​បន្ត​បន្ទាប់​ដើម្បី​ឱ្យ​របប​មួយ​នេះ​វិល​ទៅរក​គន្លង​ប្រជា​ធិបតេយ្យ ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។​

វិធាន​ការ​ទាំងនោះ​រួម​មាន​ការ​បិទ​ទិដ្ឋការ​មិនឱ្យ​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​ចូលទៅ​ទឹកដី​របស់​ពួកគេ​ ការ​ត្រៀម​បង្កក​ទ្រព្យ​សម្បតិ្ត​មន្រ្តី​ជំនិត​របស់​លោក​ហ៊ុន សែន​និង​ការ​បោះ​ពួយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​កម្ពុជា​ថែម​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស