27.5 C
Phnom Penh

សមត្ថ​កិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពល​រដ្ឋ៦​នាក់​ពី​បទ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​អនុវត្ត​សាលដីកា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ កាលពី​ព្រឹក​មិញ​​​នេះ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន​៦​នាក់​ ដោយ​សារ​ពួកគេ​បាន​នាំគ្នា​តវ៉ា​ដុត​កង់​ឡាន​ប្រឆាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​នេះ ​ដែល​នាំគ្នា​ចុះ​អនុវត្ត​សាលដី​កា​វាស់វែង​ដីធ្លី​មាន​ជម្លោះ​ឲ្យ​​ទៅ​លោក​ឧកញ៉ា ស៊ីវ គង់ទ្រីវ​ និង​ភរិយា​ឈ្មោះ​ហុង សួន។​

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រាប់​រយ​នាក់​មក​​ឃុំ​បិត​ត្រាង​កាលពី​ព្រឹកមិញ​នេះ​ បាន​នាំគ្នា​ពង្រាយ​កង់​ឡាន​ដុត ​ហើយ​បិទ​ផ្លូវ​ដើម្បី​ធ្វើ​ការ​តវ៉ា​ និង​តតាំង​ជាមួយ​កម្លាំង​ចម្រុះ​របស់​ខេត្ត​ព្រះ​សីហនុ​រាប់រយ​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​អម​ដោយ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដើម្បី​ទប់​ទល់​ជា​មួយ​ពលរដ្ឋ​ដែល​មាន​តែ​ដុំថ្ម​និង​ដប​សាំង។​

ក្រុម​សមត្ថ​កិច្ច​បាន​នាំគ្នា​បាញ់​រះជា​ច្រើន​គ្រាប់​​ឡើង​ទៅលើ​ដើម្បី​គំរាម​មិន​ឲ្យ​ពលរដ្ឋ​នាំគ្នា​តវ៉ា​ទៀត​ ​ដោយ​ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​ហើយ​បាន​ចាប់​ពល​រដ្ឋ​៦​នាក់ ​រួម​ទាំង​មូ៉តូ​មួយ​គ្រឿង​ផង​ដែរ។​

សារ​ព័ត៌មាន​The Cambodia Dailyនិង​ផ្សាយ​ព័ត៌មាន​លំអិត​អំពី​បញ្ហា​នេះ​នៅ​ពេល​ក្រោយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស