31 C
Phnom Penh

ប្រមុខ​រដ្ឋាភិបាល​ប្តេជ្ញា​កែ​ទម្រង់​ការិយាល័យ​ស្រុក​ខ័ណ្ឌ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​អះអាង​ថា ​លោក​នឹង​លុបចោល​ការិយាល័យ​ថ្នាក់​ស្រុក​របស់​ក្រសួង​មួយ​ចំនួន​ ហើយ​បង្រួម​ក្រសួង​ខ្លះ​ចូល​គ្នា​ដើម្បី​ប្រសិទ្ធ​ភាព​ការងារ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​ចំពោះ​មុខ​កម្មករ​ជាច្រើន​នាក់​ក្នុង​ខេត្ត​កំពត ​កាលពី​ព្រឹក​មិញនេះ។​

លោក​ហ៊ុន សែន​អះអាង​ថា ​ការិយាល័យ​មួយ​ចំនួន​នៅ​តាម​ស្រុក​ ដែល​ត្រូវ​ទុក​នោះ​រួមមាន​ការិយាល័យ​នគរបាល ​យោធា ​ការិយាល័យ​  អប់រំ​ និង​ការិយាល័យ​សុខាភិបាល​ ដែល​ការិយាល័យ​ទាំង​នេះ​សំខាន់​ក្នុង​ការ​បម្រើ​សេវា​ដល់​ពលរដ្ឋ​ ហើយ​ការិយាល័យ​ដែល​ត្រូវ​លុបចោល​រួមមាន​ការិយាល័យ​របស់​ក្រសួង​សង្គម​កិច្ច ​និង​វប្បធម៌​ ក្រសួង​ឧស្សាហ​កម្ម​ក្រសួង​រ៉ែថាមពល ​ក្រសួង​កសិកម្ម​ ក្រសួង​ធនធាន​ទឹក​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស