26 C
Phnom Penh

សមត្ថ​កិច្ច​នឹង​បញ្ជូន​លោក​រ៉ាត់ រត្នមុនី​ទៅ​សាលា​ឧទ្ធរណ៍​នៅថ្ងៃ​ស្អែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​នឹង​បញ្ជូន​លោក​រ៉ាត់ រត្នមុនី​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាព​យន្ត​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែល​មាន​ចំណង​ជើង​ថា​«ម្តាយខ្ញុំ​លក់ខ្ញុំ»​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ព្រឹក។​

អ្នកស្រី​ឡុង គឹមហៀង ​ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​ បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​អ្នកស្រី​ នៅមិន​ទាន់​ដឹង​ថា​ តើ​សាលា​ឧទ្ធរណ៍​នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ប្តី​របស់​អ្នកស្រី​លើ​ករណី​អ្វីទៀត​នោះ​ឡើយ។​

លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យមាន​ការ​រើសអើង​ តាមមាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ប្រឈម​ទៅនឹង​ការជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​«ម្ដាយខ្ញុំ​លក់​ខ្ញុំ»ឲ្យ​ស្ថានីយ​ទូរទស្សន៍​ Russia Today​របស់​ប្រទេស​រុស្សី​ ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ជាការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ​និង​ជា​រឿង​ដែល​មិន​អាច​អត់​ឱន​ឱ្យ​បាន។​

ទោះជាយ៉ាង​ណាក៏​ដោយ​ អ្នកស្រី​ឡុង គឹមហៀង​ធ្លាប់​អះអាង​ថា​ ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«ម្តាយ​ខ្ញុំលក់ខ្ញុំគឺ​ជារឿង​ពិត​ដែល​បង្ហាញ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ ភេទ​​នៅ​កម្ពុជា។​ អ្នកស្រី​បន្ត​ថា​ ប្តី​របស់​អ្នកស្រី​ពុំមាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថ​កិច្ចនោះ​ឡើយ​ ពីព្រោះ​ប្តី​របស់​អ្នកស្រី​គ្រាន់តែ​ជាអ្នក​បកប្រែ​ភាសា​ឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​នេះ​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស