27 C
Phnom Penh

ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​មាន​ជាង​៦លាន​នាក់​ ភាគ​ច្រើន​ជាជន​ជាតិ​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៦​លាន​២​សែន​នាក់​ បាន​មក​ទស្សនា​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៨។​​ ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅថ្ងៃ​ពុធ​នេះ​ថា​ ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​បាន​កើន​ឡើង​១១​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​ បើធៀប​ទៅនឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។​

របាយ​ការណ៍​ដដែល​បង្ហាញ​ថា ​កាលពី​ឆ្នាំ​២០១៨​ កន្លង​ទៅ​ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​លំដាប់​ទី១​ ដែល​មាន​ចំនួន​ប្រមាណ​២​លាន​នាក់​ ក្នុង​ចំណោម​៦​លាន​២​សែន​នាក់​ឬ​ស្មើនឹង​៧០%​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប។​​ក្រសួង​ទេសចរណ៍​បាន​សម្តែង​មោទន​ភាព​ថា​ ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​ចិន​ ដោយសារ​មាន​ជើង​យន្តហោះ​ច្រើនពី​ចិន​មក​កម្ពុជា​ ចំនួន​ដល់​ទៅ​១២​ ហើយ​ធ្វើការ​ហោះហើរ​មក​កម្ពុជា​មាន​ចំនួន​ ២០៧​ជើង​ ក្នុង​១​សប្តាហ៍។ ​ក្រសួង​ទេសចរណ៍​រំពឹង​ថា​ នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​​៧​លាន​នាក់ ​ហើយ​យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​ចិន​ប្រហែល​៣​លាន​នាក់​មក​ទស្សនា​កម្ពុជា​នៅ​២០២០​ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​នឹង​បន្ត​កើន​ឡើង​ដល់​ទៅ​១១​លាន​នាក់​ នៅ​ក្នុង​ឆ្នាំ​២០២៥​ដែល​មាន​ជន​ជាតិ​ចិន​ប្រមាន​៥​លាន​នាក់​ថែម​ទៀត៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស