26 C
Phnom Penh

ក្រុម​តំណាង​រាស្រ្ត​របស់​បក្ស​ប្រឆាំង​ស្នើ​សុំ​ធ្វើការ​បំភ្លឺ​ចំពោះ​សភា​អាមេរិកាំង​អំពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ក្រុម​តំណាង​រាស្រ្ត​របស់​​គណ​បក្ស​ចំនួន​១៧​នាក់ ​បាន​ប្តឹង​ទៅ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​Tom Lantos​ របស់​សភា​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​៣០​ខែ​មករា​អំពី​ការ​  បង្ក្រាប​បង្ហូរ​ឈាម​យ៉ាង​ហិង្សា​ទៅលើ​ក្រុម​បាតុករ​ដែល​តវ៉ា​អំពី​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហនុ​ក្នុង​ជម្លោះ​ដីធ្លី​មួយ​ជាមួយ​លោក​ឧកញ៉ា​ស៊ីវគង់ទ្រីវ ​កាលពី​ថ្ងៃ​ទី​២៤​ខែ​មករា​កន្លង​ទៅ។​

ក្រុម​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​ទាំង​នេះ​បាន​ស្នើ​ឲ្យ​សភា​សហ​រដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​រាយ​ការណ៍ ​និង​បំភ្លឺ​ចំពោះ​គណៈកម្ម​ការ​សិទ្ធិ​មនុស្ស​ Tom Lantos ​ក្នុង​នាម​ជា​សាក្សី​ និង​ជំនួស​ឲ្យ​ជន​រង​គ្រោះពី​ការ​វ៉ៃ​ទាត់ធាក់​ និង​បាញ់​បង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នោះ។​

ជាង​នេះ​ទៅ​ទៀត​ ពួកគេ​ ក៏បាន​សម្តែង​ការ​គាំទ្រ​ដល់​សេចក្តី​ព្រាង​ច្បាប់​លេខH.R. 5754 ​របស់​លោក​Ted Yoho​ និង​លោក​Alan Lowenthal​ ស្តីពី​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ប្តូរ​ជា​សេចក្តី​ព្រាង​ច្បាប់​លេខ​H.R.526​ស្តីពី​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​វិញ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស