29 C
Phnom Penh

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​គាំពារ​ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា​​ជន​រង​គ្រោះ​ដោយ​សារទឹក​ អាស៊ីត​មិន​ត្រូវ​បាន​ពេទ្យ​រដ្ឋ​យក​ចិត្តទុក​ដាក់​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ។​

របាយ​ការណ៍​ចំនួន​៤៨​ទំព័រ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរ​ជាតិ​Human Rights Watch​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​រក​ឃើញ​ថា​ ក្នុង​ចំណោម​មនុស្ស​ចំនួន​១៧​នាក់​ដែល​អង្គការ​បាន​ធ្វើ​ការ​សម្ភាស​មិន​ទទួល​បាន​សេវា​ព្យាបាល​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ។​

អង្គការ​នេះ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​មិន​បាន​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​សម្រាប់​ការ​ប្រើប្រាស់​ទឹក​​អាស៊ីត​ខ្លាំង​នោះ​ទេ​បើ​ទោះ​បី​រដ្ឋាភិបាល​កន្លង​មក​បាន​បង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកអាស៊ីត​ខ្លាំង​ក៏​ដោយ។​

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក​Brad Adams​ អះអាង​ថា  ​រដ្ឋាភិបាល​ខកខាន​មិន​បាន​អនុវត្ត​ច្បាប់​គ្រប់គ្រង​ទឹក​អាស៊ីត​ឲ្យ​បាន​ល្អ​ទេ។​

លោក​បន្ត​ថា​ សូម្បីតែ​ជន​រងគ្រោះ​ក៏​ត្រូវ​ចេញ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ព្យាបាល​មុខ​របួស​របស់​ពួកគេ​​នៅតាម​មន្ទីរ​ពេទ្យរដ្ឋ​ ហើយ​ក៏​មិន​ដែល​មាន​សំណង​សមរម្យ​សម្រាប់​ជន​រង​គ្រោះ​ទៅ​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល​នោះ​ដែរ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស